• 2021-03-09 05:55:48
  • ព័ត៌មាន

ប្អូន​ប្រុស ណុប បាយ៉ារិទ្ធ ចេញ​មក​បញ្ជាក់​ពី​ស្ថានភាព​របស់​បង​លោក ក្រោយ​គេ​សង្ស័យ​ថា​ឆ្លង​ជំងឺ​កូវីដ-១៩

  • 2021-03-09 05:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​រស្មីហង្សមាស ណុប បាយ៉ារិទ្ធ រង់ចាំ​លទ្ធផល​ធ្វើតេស្ត​ជំងឺ​កូវីដ-១៩ ​ក្រោយ​ពី​គ្រូ​ពេទ្យ​ជំនាញ​យក​សំណាក​រួច ស្រាប់​តែ​នៅ​ថ្ងៃ​ទី៩ ខែ​មីនា នេះ​ប្អូន​ប្រុស​របស់​តារា​ចម្រៀង​រូប​នេះ​ចេញ​មុខ​មក​បញ្ជាក់​ថា បង​ប្រុស​របស់​លោក​គឺ​លោក​ណុប បាយ៉ារិទ្ធ មិន​ទាន់​ត្រូវ​បាន​គ្រូពេទ្យ​វិនិច្ឆ័យ​ថា​បាន​ឆ្លង ឬ​មិន​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ឡើយ​ទេ ព្រោះ​លទ្ធផល​ពី​មន្ទីរ​ពិសោធន៍​មិន​ទាន់​ចេញ។

ម្ចាស់​Facebook ឈ្មោះ អ៊ីនុ ណុប ដែល​គេ​ស្គាល់​ថា​ជា​ប្អូន​ប្រុស​របស់​តារា​ចម្រៀង ណុប បាយ៉ារិទ្ធ បញ្ជាក់​ថា បង​ប្រុស​លោក គឺ​លោក ណុប បាយ៉ារិទ្ធ និង​ក្រុម​គ្រួសារ​ទាំង​អស់ គឺ​អត់​បាន​នៅ​ផ្ទះ​ជាមួយ​គ្នា​ទេ៖"មាន​ន័យ​ថា គាត់​មាន​ផ្ទះ​ផ្ទាល់​ខ្លួន គឺ​ម៉ាក់ ប៉ា មាន​ផ្ទះ​រៀង​ៗ​ខ្លួន​ទាំង​អស់ អីចឹង​ពុំ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ​ឡើយ"។

តារា​ចម្រៀង​លោក ណុប បាយ៉ារិទ្ធ ត្រូវ​បាន​គ្រូ​ពេទ្យ​ជំនាញ​យក​វត្ថុ​សំណាក ដើម្បី​វិភាគ​រក​មើល​ជំងឺ​កូវីដ-១៩ ក្រោយ​ពី​ពិធី​ការិនី​ល្បី​ឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មីហង្ស មាស គឺ​អ្នកនាង កែវ ច័ន្ទ​និមល និង​ផលិតករ​ម្នាក់ គឺ​លោក អ៊ិន ទីតូ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិលមិញ។ ទន្ទឹម​គ្នា​នេះ តារា​ចម្រៀង និង​បុគ្គលិក​ខ្លះ​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​នេះ​ក៏​កំពុង​ស្ថិតនៅ​ដំណាក់កាល​តាម​ដាន​ខ្ពស់ នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម