• 2021-03-25 02:58:01
  • ចម្រៀង

កុំ​ឲ្យ​ស្មុគ​ពេក ងាក​មក​ស្រែ មើល វិចិត្រ នាំ​ស្រី​ស្អាត​២រូប ច្រៀង Cover និង​រាំ​បទ ខុង ឃុយ ពីរោះ​ណាស់!

  • 2021-03-25 02:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​កូវីដ-១៩ មិន​ទាន់​មាន​សញ្ញា​ល្អ​ប្រសើរ​នៅ​ឡើយ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ប្រទេស​ជួប​ភាព​ស្មុគស្មាញ។ តែ​ឥឡូវ​ងាក​បន្តិច​សិន មក​ស្ដាប់​ចម្រៀង​មួយ​បទ​ដែល​ច្រៀង​ឡើង​វិញ(Cover) ដោយ សួ វិចិត្រ ថត​ទៅ​ស្រែ​មើល​ទៅ​ស្រឡះ ជ្រះ​ថ្លា​អារម្មណ៍​ល្អ​ណាស់។

បទ​ចម្រៀង​នេះ​មាន​ចំណង​ជើង​ថា "បង​ចុះ​ទៅ​ខ្មែរ" ច្រៀង​ដោយ​តារាចម្រៀង​ខ្មែរ​សុរិន្ទ​ដ៏​ល្បី ខុង ឃុយ។ យុវជនមាន​ប្រវត្តិ​ត​ស៊ូ​យ៉ាង​ជោគជាំ​ក្នុង​ឆាក​ជីវិត បាន​យក​មក​ច្រៀង​ឡើង​វិញ ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​នៅ​ក្នុង​កាលៈទេសៈ​ដ៏​អាប់អួរ​ដោយ​ផ្សែង​កូវីដ​នេះ។

ត្បិត​ថា ​វីដេអូ​ចម្រៀង​នេះ​មើល​ទៅ​សាមញ្ញ​ ប៉ុន្តែ​មាន​ភាព​ទាក់​ទាញ ដោយ​ក្នុង​នោះ​សូម្បី​នារី​២នាក់ ក៏​ស្រស់​ស្អាត​ថែម​ទៀត ពួក​គេ​ស្លៀក​ពាក់​របៀប​ខ្មែរ​នៅ​តាម​ស្រុក​ភូមិ រាំ​កន្ទ្រឹម​កណ្ដាល​វាល​ស្រែ ក្បែរ​ដើម​ត្នោត មើល​ទៅ​ពិត​ជា​មនោរម្យ និង​បរិសុទ្ធ​ណាស់។ ងាក​មក​តារាចម្រៀង​វិញ សំឡេង​ណែន ច្បាស់​ល្អ ប្រិយមិត្ត​បាន​សរសើរ​ថា​ពីរោះ​ខ្លាំង។ តោះ...ទស្សនា និង​ស្ដាប់​ឲ្យ​រីករាយ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់