• 2021-04-02 08:46:52
  • ព័ត៌មាន

គឹម លក្ខិណា ចូល​សិល្បៈ​វិញមែន​ ឬ​មិន​មែន! ស្ដាប់ ពេជ្រ សោភា និយាយ​ដឹង​ការ​ពិត​ហើយ!

  • 2021-04-02 08:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេជ្រ សោភា គឺ​ជា​តារា​ចម្រៀង​ស្រី​ម្នាក់​ដែល​ប្រភព​មួយ​បាន​ភ្ជាប់​នឹង​ដំណឹង​ថា​អតីត​តារា​ចម្រៀង គឹម លក្ខិណា ត្រៀម​ខ្លួន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ បន្ទាប់​ពី​បាត់​មុខ​លើ​អាជីព​ចម្រៀង​ជិត​២០​ឆ្នាំ។

នៅ​រសៀល​ថ្ងៃ​ទី២ ខែ​មេសា នេះ ពេជ្រ សោភា បាន​បដិសេធ​ថា រូប​នាង​ផ្ទាល់​មិន​បាន​ដឹង​រឿង​ថា គឹម លក្ខិណា នឹង​ចូល​សិល្ប​វិញ​នោះ​ទេ។ នាង​ថ្លែង​បែប​នេះ បន្ទាប់​ពី​ម្សិលមិញ ប្រភព​អនាមិក​មួយ បាន​សរសេរ​ អ្នក​នាង គឹម លក្ខិណា ត្រៀម​ត្រឡប់​មក​ច្រៀង​វិញ ជាមួយ ពេជ្រ សោភា និង ឈិត សុវណ្ណបញ្ញា។

​ម្ចាស់​គណនី​ Facebook ឈ្មោះ Cheetahxxi ចែក​រំលែក​ថា អតីត​តារា​ចម្រៀង​ស្រី​ហង្ស​មាស គឹម លក្ខិណា នឹង​ត្រឡប់​មក​ច្រៀង​វិញ ហើយ​ថែម​ទាំង​លើក​យក​​សម្ដី​របស់​នាង​មក​ភ្ជាប់​ជាមួយ​ដំណឹង​នេះ​ទៀត។

ប្រភព​នោះ បញ្ជាក់​ទៀត​ថា លក្ខិណា ដែល​កំពុង​រស់នៅ​បរទេស បាន​ថត​បទ​ចម្រៀង​មួយ​រួច​ហើយ ហើយ​រង់ចាំ​តែ​ស្ថានភាព​ជំងឺ​កូវីដ-១៩ ស្ងប់ស្ងាត់​បន្ដិច​នាង​នឹង​ចុះ​មក​ស្រុក​ខ្មែរ ដើម្បី​ច្រៀង​រួម​គ្នា​ជាមួយ​តារា​ចម្រៀង ពេជ្រ សោភា និង​តារា​ចម្រៀង ឈិត សុវណ្ណ​បញ្ញា។

យ៉ាង​នេះ​ក្ដី សោភា បញ្ជាក់​ថា នាង​មិន​ដឹង​រឿង​នេះ​ទេ។ តាម​រយៈ​វីដេអូ​ Live មួយ​នៅ​រសៀល​នេះ​តារា​ចម្រៀង​ស្រី ពេជ្រ សោភា ចាត់​ទុក​អ្នក​បញ្ចេញ​ដំណឹង​នេះ គឺ​ជា​អ្នក​បំពុល​សង្គម។ "អី​គេ​ម្សិលមិញ បើក​ហ្វេសប៊ុក​ឡើង ឃើញ​ព័ត៌មាន គឹម លក្ខិណា ចូល​សិល្បៈ​វិញជាមួយ​ ពេជ្រ សោភា ឯង​កុំ​អោយ​តែ​ដឹង​អី ខ្ញុំ​ជួប គឹម លក្ខិណា ពី​ពេល​ណា អាហ្នឹង គឺ​ជា​ព័ត៌មាន​បំពុល​សង្គម!"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់