• អង្គារ, 6 មេសា 2021 08:30
  • ព័ត៌មាន

ល្បីពេញទឹកពេញដីថា​ Sehun អាច​នឹង​លេចមុខសម្ដែងជាមួយ Song Hye Kyo ក្នុងរឿងថ្មី

  • អង្គារ, 6 មេសា 2021 08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ​មាន​ព័ត៌មាន​ចេញ​ផ្សាយ​ថា​ Sehun (EXO) អាចនឹងត្រូវ​ចូលរួម​សម្ដែងរឿងថ្មី​របស់​ SBS មាន​ចំណងជើងថា «Now, We Are Breaking Up» ដែល​សម្ដែង​ដោយ​ Song Hye Kyo និង Jang Ki Yong

Sehun (EXO)
Song Hye Kyo និង Jang Ki Yong

បើយោងតាម​សេចក្ដីចេញ​ផ្សាយរបស់ Star News បាន​ឲ្យ​ដឹង​ថា​ Sehun នឹង​បង្ហាញ​មុខ​ក្នុង​រឿងភាគ​ថ្មី​របស់ SBS ក្នុង​នាម​ជា​តួ​រង ហើយបើ​សិន​គ្រប់​យ៉ាង​ច្បាស់​ប្រាកដ​ ១០០ភាគ​រយ​ ដូចនេះ​រឿង​នេះ​នឹង​ក្លាយជា​រឿង​ភាគ​ទូរទស្សន៍ដំបូង​សម្រាប់​ Sehun ហើយ។

Update: SM បាន​បញ្ជាក់ផ្លូវការថា Sehun នឹង​សម្ដែងរឿងថ្មីនេះប្រាកដមែន។

Sehun នឹង​សម្ដែង​ជា​តួ​អ្នក Design សមាជិក​ក្នុង​ក្រុម Design ដែលមាន​ Song Hye Kyo ជា​មេក្រុម ហើយ Choi Hee Seo ជា​អ្នក​ដឹកនាំធំ។

រម្លឹក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន Sehun បាន​ដើរ​ជា​តួឯកក្នុង​រឿង​ភាគ​ (Web Drama) មាន​ចំណងជើង​ថា​ «Dokgo Rewind»។ ងាក​ចូល​រឿង​ថ្មី​នេះ​វិញ​ គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ចុង​ឆ្នាំ ២០២១៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី