• 2021-04-07 03:35:12
  • ចម្រៀង

បែក​ធ្លាយ ដួង វីរៈសិទ្ធ ចេញ​បទ​ថ្មី បន្ទាប់​ពី​បទ"ឆ្នេរ​អនុស្សារ"ទទួល​បាន​ការទស្សនា ឬ​ស្ដាប់​ជាង​១លាន​ដង

  • 2021-04-07 03:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​សំឡេង​ផ្អែម​ពីរោះ ដួង វីរៈសិទ្ធ គ្រោង​ចេញ​បទ​ចម្រៀង​ថ្មី​១​បទ​ទៀត​នៅ​ក្នុង​ផលិតកម្ម"រាម" បន្ទាប់​ពី​បទ​ទី១​របស់​លោក​នៅ​ក្នុង​ផលិតកម្ម​នេះ គឺ​បទ"ឆ្នេរ​អនុស្សារ" បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមYoubube ត្រឹម​តែ​រយៈ​ពេល​១​ខែ ទទួល​បាន​អ្នក​ចូល​ទស្សនា ឬ​ស្ដាប់​រហូត​ដល់​ទៅ​ជាង​១​លាន​ដង។

ប្រភព​ច្បាស់​ការ​មួយ​បាន​ទម្លាយ​ថា បន្ទាប់​ពី​ជោគជ័យ​លើ​បទ"ឆ្នេរ​អនុស្សារ" ដួង វីរៈសិទ្ធ គ្រោង​ចេញ​បទ​មនោសញ្ចេតនា​ថ្មី​មួយ​បទ​ទៀត​ដែល​គេ​ជឿ​ថា​បទ​ថ្មី​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​រហូត​ដល់​មាន​អ្នក​ខ្លះ​យក​បទ​លោក​ទៅ​ដាក់​បង្ហោះ​បន្ដ​នៅ​លើ​បណ្ដាញ​សង្គម​Youtube និង​aTik Tok ឡើង​ព្រោងព្រាត។

ជុំវិញ​ដំណឹង​បែក​ធ្លាយ​នេះ តំណាង​ផលិតកម្ម"រាម" ទទួល​ស្គាល់​ថា ផលិតកម្ម​ពិត​ជា​ត្រៀម​ចេញ​បទ​មួយ​របស់​តារា​ចម្រៀង ដួង វីរៈសិទ្ធ ក្នុង​ពេល​ឆាប់​ៗ​នេះ​មែន ហើយ​តារា​ចម្រៀង​រូប​នេះ​ក៏​មាន​បទ​ចម្រៀង​ពីរោះៗ​ជា​ច្រើន​ទៀត​ដែរ​ដើម្បី​ទាញ​យក​ចំណាប់​អារម្មណ៍​ពី​ប្រិយមិត្ត។

ដួង វីរៈសិទ្ធិ ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ក្នុង​សិល្បៈតាមរយៈ​ការ​ចាប់​យក​ឱកាស​ជា​តារា​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម"រាម" ហើយ​លោក​ក៏​មាន​ឱកាស​ច្រើន​ក្នុង​ការ​ចាប់​ដៃគូ​ច្រៀង​ជាមួយ​តារា​ចម្រៀង​ស្រី មាស សុខសោភា នៅ​ថ្ងៃ​អនាគត​ដែរ។

បទ"ឆ្នេរ​អនុស្សារ" របស់​លោក នៅតែស្ដាប់ទៅពិរោះ អន្លង់អន្លោច ហើយ​ថែមទាំង​មាន​គេ​សរសើរ​ថា កាន់​តែ​ស្ដាប់​កាន់តែ​មាន​រស​និយម និង​ទាក់ទាញអារម្មណ៍មិនចេះជិនណាយបើទោះជាស្ដាប់ច្រើនដង​ហើយ​ក្ដី៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់