• 2021-04-08 01:43:52
  • ស្ទីលតារា

និយាយ​មែន​ មើល​រូបភាព​ទាំង​នេះ​បាន​ដឹង​ថា អ៊ីងអ៊ីង មាន​សម្ផស្ស​ស្បែក​ស​ស្អាត​ហួស​ថ្លែង

  • 2021-04-08 01:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីងអ៊ីង គឺ​ជា​តារា​ជំនាន់​ក្រោយ​ដ៏​ស្រស់​ស្អាត​មួយ​រូប ដោយ​សារ​តែ​នាង​មាន​ចំណុច​វិជ្ជមាន​ទាំង​ព្រម​នៅ​លើ​ដង​ខ្លួន​របស់​នាង ទាំង​មុខ​មាត់ រាងរៅ កម្ពស់ និង​ពិសេស គឺ​សម្ផស្ស​ស្បែក​របស់​នាង​តែ​ម្ដង គឺ​ស​ខ្ចី គួរ​ជា​ទី​ប្រាថ្នា​របស់​មនុស្ស​ទាំង​ពីរ​ភេទ។

អំណោយ​ផល​លើ​ចំណុច​ទាំង​នេះ គេ​រមែង​ឃើញ​តារា​ស្រី​វ័យ​ក្មេង​រូប​នេះ បាន​បង្ហោះ​រូបភាព​ស្អាត​ៗ​របស់​នាង​ស្ទើរ​រាល់​ថ្ងៃ​នៅ​លើ​បណ្ដាញ​សង្គម ពិសេស​គឺ IG ដែល​រូបភាព​នីមួយ​ៗ សុទ្ធ​តែ​បង្កប់​នូវ​ភាព​ស្រស់​ស្អាត​បែប​សិល្បៈ និង​លេច​ធ្លោ​តាម​របៀប​យុវជន​សម័យ​ថ្មី។ ជា​ថ្មី​ម្ដង​ទៀត ចំណុច​លេច​ធ្លោ​បំផុត​របស់​នាង គឺ​សម្ផស្ស​ស្បែក​ដែល​ស​ខ្ចី កម្រ​ប្រទះ​របស់​នាង ដែល​ប្រិយមិត្ត ពិសេស​បុរស​ៗ​ដែល​បាន​ឃើញ​ហើយ ទប់​មាត់​មិន​សរសើរ​មិន​បាន។

ចំណុច​នេះ​ដែរ​បាន​ក្លាយ​ជា​ចំណុច​ទាក់​ទាញ​របស់​នាង សូម្បី​នៅ​ក្នុង​ការងារ​សិល្បៈ។ បើ​កត់​សម្គាល់ អ៊ីងអ៊ីង មិន​សូវ​មាន​មុខ​តាម​រយៈ​ខ្សែភាពយន្ត​ប៉ុន្មាន​នោះ​ទេ ដែល​ហេតុផល គឺ​ថា មាន​សិល្បការិនី​ជា​ច្រើន​ពពួក​ណាស់​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​លើ​សម្ផស្ស​ស្បែក បាន​ទម្លាក់​ចោល​ការងារ​នេះ​ដោយ​សារ​តែ​ត្រូវ​ការ​ពេល​វេលា​ច្រើន ពិសេស​គឺ​ការ​ថត ទាំង​ថ្ងៃ​ទាំង​យប់ ហាល​ភ្លៀង ហាល​ខ្យល់ ហាល​ក្ដៅ​តែ​ម្ដង។

តែ​ជំនួស​មក​វិញ អ៊ីងអ៊ីង ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​ពេញ​និយម​សម្រាប់​សម្រាប់​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ដែល​ប្រើ​ប្រាស់​ពេល​ខ្លី និង​មាន​ភាព​ងាយ​ស្រួល​ជាង​ឆ្ងាយ​ធៀប​នឹង​ការ​ថត​ភាពយន្ត។ ថ្មី​ៗ គេ​ក៏​ទើប​នឹង​ឃើញ​នាង ទទួល​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផលិតផល​ថែ​រក្សា​សម្ផស្ស​មួយ​ដែរ ដែល​ពេល​នោះ អតីត​សង្សារ​លោក ម៉ា ច័ន្ទ​បញ្ញា បាន​គ្រង​ឈុត​ពណ៌​លឿង ខ្លី​ខាង​ក្រោម ចំហ​ផ្នែក​ខាង​លើ​ដ៏​ទាក់​ទាញ ដែល​មើល​ទៅ​ឃើញច្បាស់​ពី​សម្ផស្ស​ស្បែក​ដែល​ស​ខ្ចី ម៉ដ្ឋ គួរ​ឲ្យ​ក្នាញ់។

ដូច្នេះ​តោះ...គយគន់​សម្រស់​របស់ អ៊ីងអ៊ីង តាម​រយៈ​ស៊េរី​រូប​ទាំង​នោះ​ទាំង​អស់​គ្នា!

រូបភាព៖ IG អ៊ីងអ៊ីង

អត្ថបទ៖ ទារិកា

មតិយោបល់