• 2021-04-16 02:56:51
  • ចម្រៀង

ផ្ទៀង​ស្ដាប់! ដួង វីរៈសិទ្ធ និង​មាស សុខសោភា ច្រៀង​បទ​តែ​មួយ តែ​សំឡេង​ពីរោះ​មិន​ចាញ់​គ្នា

  • 2021-04-16 02:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ឆ្នេរ​អនុស្សារ" គឺ​ជា​បទ​របស់​តារា​ចម្រៀង​ប្រុស​សំឡេង​ស្រទន់ ដួង វីរៈសិទ្ធ បាន​បង្ហោះ​នៅ​លើ Youtube ផ្លូវការ​របស់​ផលិតកម្ម"រាម" កាល​ពី​ថ្ងៃ​ទី៩ ខែ​មីនា។ ស្រាប់​តែ​នៅ​មុន​១​ថ្ងៃ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ "ឆ្នេរ​អនុស្សារ" ត្រូវ​បាន​កាឡៃ​ទៅ​ជា​បទ​ស្រី ច្រៀង​ដោយ មាស សុខសោភា យ៉ាង​ពីរោះ។

ក្រោយ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​តាម​រយៈ​ការ​សម្ដែង​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​ចំនួន​២​វគ្គ គឺ​រឿង"ត្រឡប់" សោភា បាន​បញ្ចេញ​បទ​ចម្រៀង​ជាបន្តបន្ទាប់​ទាំង​ញាក់ និង​ស្លូ ហើយ​តាម​រយៈ​ការ​លើក​យក​បទ​ប្រុស​ក្នុង​ផលិត​កម្ម​ជាមួយ​គ្នា​មក​ច្រៀង​លើក​ដំបូង​នេះ គេ​សង្ឃឹម​ថា​នាង​នឹង​ទទួល​បាន​ការ​គាំទ្រ​ថែម​មួយ​កម្រិត​ទៀត។

បទ "ឆ្នេរ​អនុស្សារ" ដែល​ច្រៀង​ឡើង​វិញ​ដោយ មាស សុខសោភា បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​Youtube ស្រប​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ បាន​ហក់​ឡើង​ដល់​ជាង​១០​ម៉ឺន​ដង និង​មាន​ចំនួន​អ្នកLike ៧០០០​នាក់ ខណៈបទ​ដើម​របស់ ដួង វីរៈសិទ្ធ បាន​ហក់​ឡើង​​ដល់ជាង១លានViews ឬ​ទទួល​បាន​ការ​ចូល​ទស្សនា​ជិត​១​លាន​ដង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម