
- សុក្រ, 23 មេសា 2021 09:14
- ព័ត៌មាន
ចិត្តបុណ្យណាស់! មាន សូនីតា គ្រោងរៀបចំកម្មវិធីសប្បុរធម៌ជួយដល់ពលរដ្ឋខ្វះខាតអំឡុកពេលកូវីដ
- សុក្រ, 23 មេសា 2021 09:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តបុណ្យណាស់! មាន សូនីតា គ្រោងរៀបចំកម្មវិធីសប្បុរធម៌ជួយដល់ពលរដ្ឋខ្វះខាតអំឡុកពេលកូវីដ
ចន្លោះមិនឃើញ
តារាសម្ដែងល្បីឈ្មោះជាប់ងាជារាជនីក្រម៉ា មាន សូននីតា គ្រោងរៀបចំកម្មវីធី ចែកម្ហូបអាហារដល់ បងប្អូនខ្មែរ ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋលំបាកខ្វះខាត់ ក៏ដូចជាការតស៊ូរបស់ សមត្ថកិច្ច និងក្រុមគ្រូពេទ្យអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា។
យោងតាមហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងថ្ពាល់ខួចរូបនេះបានបង្ហោះសារថានាង ចង់បង្កើតកម្មវិធី ចែកអាហារ និងថ្នាំព្យាបាល ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតគ្មានលទ្ធភាពខណៈកូវីដកាត់ផ្ដាច់ ការងាររកចំណូលរបស់ប្រជាជន។ មាន សូនីតា៖”សូមជំរាបសួរចា៎ សូនីតាចង់ធ្វើកម្មវិធីចែកអាហារនិង ថ្នាំសង្កូវដល់បងប្អូនដែលជួបការលំបាកនិងបងៗខាងជួរមុខក្នុងកំឡុងពេលលំបាកនេះតើមានអ្នកណា ចង់ចូលរួមជាមួយសូនីតាអត់?” ។
លើសពីនេះ មាន សូនីតា បានសូមអំពាវនាវដល់ក្រុមហ៊ុនថ្នាំពេទ្យជួយជាថ្នាំសម្រាប់ផ្ដល់ជូនបងប្អូន ដើម្បីសម្រួលទុក្ខលំបាករបស់បងប្អូនខ្មែរ។ មួយវិញទៀត ខណៈដែលស្ថានភាពផ្លូវក្នុងក្រុងមានការបិទ ខ្ទប់ នីតា ក៏ស្វះស្វែងរកដៃគូសហការដឹកជញ្ជូន ម្ហូបអាហារជូនប្រជាពលរដ្ឋផងដែរ៕