
- ព្រហស្បតិ៍, 29 មេសា 2021 03:08
- ព័ត៌មាន
ជួយគាំទ្រផង! មាន សូនីតា ចាប់ផ្ដើមកម្មវិធី"ជួយគ្នាក្នុងគ្រាលំបាក" នៅថ្ងៃនេះ
- ព្រហស្បតិ៍, 29 មេសា 2021 03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយគាំទ្រផង! មាន សូនីតា ចាប់ផ្ដើមកម្មវិធី"ជួយគ្នាក្នុងគ្រាលំបាក" នៅថ្ងៃនេះ
ចន្លោះមិនឃើញ
"ជួយគ្នាក្នុងគ្រាលំបាក" គឺជាពាក្យស្លោកមួយផ្ដើមចេញពីតារាម៉ូដែល និងសម្ដែងស្រីដ៏មានប្រជាប្រិយភាព មាន សូនីតា ដើម្បីកៀរគរប្រភពជំនួយពីសប្បុរសជនទៅជួយដល់ជនងាយរងគ្រោះ និងកម្លាំងជួរមុខដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
នៅថ្ងៃទី២៩ ខែមេសា នេះ គឺជាថ្ងៃចាប់ផ្ដើម នៃការផ្ដល់កញ្ចប់ក្ដីស្រឡាញ់ជូនដល់កម្លាំងជួរមុខ និងអ្នកកំពុងជួបការខ្វះខាតហើយកំពុងស្ថិតនៅតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមកញ្ញា មាន សូនីតា កញ្ចប់ នៃក្ដីស្រឡាញ់នេះ នឹងចែកជូនរាល់ថ្ងៃ រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល។
សូនីតា នឹងបន្ដរៀបចំកញ្ចប់ដែលមានបាយ១០០ប្រអប់ និងម៉ាសក្រមាចំនួន១០០ក្នុង១ថ្ងៃ ដើម្បីចែកជូនជូនកម្លាំងជួរមុខ និងពលរដ្ឋងាយរងគ្រោះ។ កម្មវិធីនេះក៏មានការជួយឧបត្ថម្ភដោយបញ្ចុះតម្លៃ៥០% លើបាយកញ្ចប់ និងជួយដឹកជញ្ជូនដោយក្រុមដឹកជញ្ជូនPanda។
មាន សូនីតា៖"ជួយគ្នាក្នុងគ្រាលំបាក! ការបារម្ភ ការយកចិត្តទុកដាក់ ដឹងពីទុក្ខធុរៈគ្នា ជាក្ដីរំភើប សប្បាយចិត្តជាមួយភាពរីករាយ & ស្នាមញញឹម ទៅដល់ពួកគាត់"។
កញ្ញា មាន សូនីតា ជឿថាប្រទេសកម្ពុជាអាចរួចផុតពីជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខ ហើយដើម្បីសម្រេចនូវទិសដៅនេះនាងបានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសឲ្យជួយបរិច្ចាគថវិកា ឬសម្ភារៈផ្សេងៗតាមលទ្ធភាព ដើម្បីគាំទ្រដល់កងកម្លាំងជួរមុខទាំងនេះផង និងដល់អ្នកកំពុងខ្វះខាតក្នុងស្ថានភាពកូវីដ-១៩ ដ៏លំបាកនេះ៕