• 2021-05-04 02:12:31
  • ចម្រៀង

មិនមែនលំៗ! លើកនេះ អេនជែឡា បង្ហើរសំនៀងជាភាសាថៃ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់តែម្ដង

  • 2021-05-04 02:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីចម្រៀងជាភាសាជាតិ តារាចម្រៀងស្រីសម្លេងស្រទន់ អេនជែឡា ថែមទាំងអាចច្រៀងជា ភាសាថៃយ៉ាងពីរោះស្ទាត់ជំនាញ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នា។

អេនជែឡា មិនត្រឹមតែមានទឹកដមសម្លេងពីរោះច្រៀងជាភាសាជាតិប៉ុណ្ណោះទេ សូម្បីតែភាសាភាសាថៃ ក៏នាងអាចបកស្រាយបានយ៉ាងពីរោះលន្លង់លន្លោងបំពេរអារម្មណ៍ថែមទៀតផង។ ជាក់ស្ដែងថ្មីៗនេះ តារាស្រីតូចច្រឡឹងរូមនេះ បានបញ្ចេញស្នាដៃថ្មី Cover បទចម្រៀងជាភាសាថៃមានចំណងជើងថា ”สองใจสองใจ” ប្រែជាភាសាខ្មែរ”** "ដួងចិត្តពីរ” ដែលជាបទចម្រៀងនៅក្នុងរឿង” ឃុនឆាង ឃុនផែន”។

ក្រោយបញ្ចេញ Cover បទចម្រៀងភាសាថៃ អេនជែឡា ទទួលបានការគាំទ្រយ៉ាងច្រើន និងធ្វើឱ្យអ្នក​គាំទ្រមិនតិចអ្នកទេ ដែលសរសើពីសមត្ថភាពច្រៀង បូករួមជាសម្លេងពីរោះបំពេអារម្មណ៍សណ្ដំចិត្តអ្នក​ស្ដាប់៕

ចង់ដឹងថា អេនជែឡា Cover ចម្រៀងជាភាសាថៃ ពិរោះកម្រិតណាស្ដាប់ខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម