• 2021-05-04 05:28:15
  • ព័ត៌មាន

ក្រោយសារភាពស្នេហ៍ដាក់ IU បាន​ជាង ៥ខែ ឥឡូវ​ល្បីពេញចិនថា Tao កំពុងទាក់ទងតារាវ័យក្មេងម្នាក់

  • 2021-05-04 05:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ iFeng បាន​បង្ហោះអត្ថបទមួយកាល​ពីថ្ងៃទី០៣ ខែឧសភា ដោយបាន​ចុះផ្សាយថា Huang Zitao កំពុងមាន​ទំនាក់ទំនងស្នេហា​ជាមួយនឹង​នារីម្នាក់។

ផ្អែកលើប្រភពព័ត៌មាន​ខាងលើ បាន​បង្ហើបលើ​ Weibo ថា​មហាជនជា​ច្រើនកំពុង​ព្យាយាម​ស្វែងរក​ភស្តុតាងជាបន្តបន្ទាប់ទាក់ទងនឹងទំនាក់ទំនងអតីតសមាជិក​ EXO គឺ ​Tao ជាមួយនឹង​នារី​ម្នាក់ដែលជាពន្លកតារាវ័យក្មេង ​មាន​ឈ្មោះថា Zhang Yunen។

មាន​ភស្តុតាងជា​ច្រើន​ដែល​ត្រូវបា​ន​ប្រមូលបាន​ មាន​តាំងពីរូបភាព​របស់មួយចំនួន ដែលបង្កើនការសន្និដ្ឋានកាន់តែច្រើនថា​ទំនងជាពួកគេ​ទាំង ២​នាក់ទាក់ទងគ្នាមែនព្រោះ​របស់ប្រើប្រាស់ដូចគ្នា។ Tao ធ្លាប់​បាន​បង្ហោះរូបញ៉ាំអីម្ដងដែរ ឯ Zhang Yunen ក៏ធ្លាប់​បាន​បង្ហោះរូបភាព​ដែល​ធ្លាយរូបចានដែលដូចគ្នា​ខ្លាំង​នឹង​របស់ Tao ប្រើក្នុងផ្ទះដែរ ព្រម​ទាំងសរសេរ Caption ថា៖ «មិត្តប្រុសរបស់ខ្ញុំកំពុង​រវល់លេងវីដេអូហ្គេម»។

លើ​បណ្ដាញសង្គម​ Weibo តារាស្រីរូបនេះ​ធ្លាប់បង្ហោះរូបមភ Supermarket ដោយពាក់ម៉ាសពណ៌ស។ បើ​ពិនិត្យឲ្យជិត អ្នក​នឹងឃើញថា​ម៉ាស មាន​ការ​រចនា​ប្លែកខុសពីម៉ាសធម្មតា។ ជាក់ស្ដែង​បើយោងតាមសម្ដីអ្នកគាំទ្រផ្កាប់មុខបាន​ឲ្យដឹងថា នេះ​គឺជាម៉ាសចេញពីផលិតផល​របស់ Tao ដូចគ្នា។

ក៏មាន​ពាក្យលេចឭបន្តថា​ Tao និង Yunen ធ្លាប់​បាន​ធ្វើដំណើរកម្សាន្តជាមួយគ្នាទៀតផង ដោយសារ Yunen ធ្លាប់បាន​បង្ហោះ​រូបភាពលើកាប៉ាល់ពេលយប់ ស្របពេល​ Tao ឯណេះក៏បាន​បង្ហោះរូបថតក្នុងកាប៉ាល់ទំនើបមួយដែរ។

ទោះជាយ៉ាងណា​ នេះ​គ្រាន់​ជា​ព័ត៌មាន​ចចាមអារ៉ាម​ដែល​ផ្ទុះ​ការ​ចាប់អារម្មណ៍ខ្លាំង​នៅពេល​នេះ ការពិតយ៉ាងណា​គ្រប់គ្នាក៏កំពុង​រង់ចាំ​ការបកស្រាយពីសាមីខ្លួនដែរ។

យ៉ាងណាគេ​ក៏នៅមិនទាន់ភ្លេចដែរថា កាលពីជាង ៥ខែមុន Tao ធ្លាប់បានសារភាពថាលោកលួចស្រឡាញ់តារា K-Pop ម្នាក់ ម្នាក់នោះគ្រប់គ្នាជឿច្បាស់ថាជា IU ព្រោះលោកបាន​ Follow Account Instagram របស់នាងទៀតទាំងដែលលោកមិនដែល​ Follow អ្នកណាច្រើន៕

ប្រភព៖ Kenh14

មតិយោបល់
អត្ថបទពេញនិយម