• 2021-05-06 03:05:57
  • ស្ទីលតារា

តារាម៉ូដែល​ខ្ពស់​ស្រឡះ ដើម​ទ្រូង​ស្អាត ចាន់ គង់ការ ៖ កុំ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ដើម​ទ្រូង​ខ្ញុំ​ធំ!

  • 2021-05-06 03:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​រាង​ខ្ពស់ស្រឡះ ចាន់ គង់ការ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​បើក​ភ្នែក​ធំ​ៗ ក្រោយ​នាង​បាន​បញ្ចេញ​រូបភាព​ជា​ច្រើន​សន្លឹក​រួម​ទាំង​វីដេអូ​ផង បង្ហាញ​ពី​សម្រស់​ដើម​ទ្រូង​របស់​នាង​ធំ​ទ្រលុកទ្រលន់​គួរ​ឲ្យ​គយ​គន់។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​តារា​ស្រី បាន​បញ្ចេញ​រូបភាព​បែប​នេះ។ សំអាង​លើ​អំណោយ​ផល​ពី​ធម្មជាតិ​ទាំង​រូបរាង​កាយ និង​ចំណុច​ផ្សេង​ទៀត ដូច​ជា​ដើម​ទ្រូង​នេះ គេ​ឃើញ គង់ការ បង្អួត​សម្រស់​របស់​នាង​ជា​រឿយ នៅ​ក្នុង​ឈុត​ប៊ីគីនី។ ប៉ុន្តែ​លើក​នេះ ជា​ទិដ្ឋភាព​ពេញ​ភ្នែក​ជាង​ពេល​ណា​ៗ​ទាំង​អស់។ គង់ការ បាន​បញ្ចេញ​ទាំង​រូបភាព និង​វីដេអូ​ ​បង្ហាញ​ឃើញ​ច្បាស់​ពី​រង្វង់​ដើម​ទ្រូង​របស់​នាង។

ជាមួយ​នឹង​ការ​បង្ហាញ ម៉ូដែល​ស្រី បាន​លើក​ឡើង​ដោយ​ស្នើ​ កុំ​ឲ្យ​ប្រិយមិត្ត​មាន​ភ្ញាក់​ផ្អើល​ជាមួយ​​អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ។ "កុំ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ដើម​ទ្រូង​ខ្ញុំ​ធំ...!” គង់ការ ថ្លែង។

តារា​ម៉ូដែល​ថ្លែង​បែប​នេះ នៅ​ក្នុង​វេលា​នាង​ព្យាយាម​ផ្សព្វផ្សាយ​ពី​ផលិតផល​ជំនួយ​ដល់​ការ​ថែ​ទាំ​ដើម​ទ្រូង​របស់​នារី​មួយ​ប្រភេទ ដែល​ជា​ចំណែក​ជួយ​ឲ្យ​ដើម​ទ្រូង​របស់​នាង​ទ្រលុកទ្រលន់​បែប​នេះ។ បែប​នេះ​ក្ដី តាម​តារា​ស្រី បាន​ឲ្យ​ដឹង​ថា ពី​ដើម​ឡើយ​មក គឺ​នាង​អំណោយ​ផល​ហើយ​ស្រេច​នៅ​ត្រង់​បរិវេណ​នេះ​នៃ​រាងកាយ​របស់​នាង។ ប៉ុន្តែ​ថា ការ​ព្យាយាម​ថែ​ទាំ​ដោយ​ប្រើ​ផលិតផល​បន្ថែម វា​ជួយ​ឲ្យ​នាង​កាន់​តែ​អំណោយ​ផល​ថែម​ទៀត។

ចាន់ គង់ការ ជា​អតីត​ជយលាភី​លេខ​១​កម្មវិធី Cambodia Next Top Model។ នាង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ចំណុច​លេច​ធ្លោ​ទាំង​ព្រម ទាំង​មុខមាត់ រូបរាង​ខ្ពស់​ស្រឡះ សម​សួន។ ក្រៅ​ពី​នេះ គង់ការ ក៏​មាន​សមត្ថភាព​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ​ថែម​ទៀត​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់