
- អង្គារ, 11 ឧសភា 2021 05:48
- ព័ត៌មាន
Heechul រម្លឹកពេលទៅពិធីមង្គលការបងស្រី Jisoo ថាជាពេលហួសចិត្ត មិនអាចភ្លេចបាន
- អង្គារ, 11 ឧសភា 2021 05:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Heechul រម្លឹកពេលទៅពិធីមង្គលការបងស្រី Jisoo ថាជាពេលហួសចិត្ត មិនអាចភ្លេចបាន
ចន្លោះមិនឃើញ
ក្នុងភាគមួយនៃកម្មវិធី «20th Century Hit Song» Heechul (Super Junior) បានបង្ហើបពីពេលដែលខ្លួនត្រូវបានអញ្ជើញឲ្យទៅចូលរួមពិធីមង្គលការរបស់ បងស្រីបង្កើត Jisoo។
ពេលចូលរួមកម្មវិធីពេលនោះ Heechul ត្រូវបានគេសួរថា «តើពេលវេលាដែលមិនអាចបំភ្លេចបានក្នុងមង្គលការណា ដែលអ្នកធ្លាប់បានចូលរួម?» Heechul ឆ្លើយថាជា មង្គលការរបស់បងស្រី Jisoo។ ទោះជាយ៉ាងណាពេលនោះ លោកមិនបានដឹងថា កូនក្រមុំគឺជាបងស្រីរបស់ Jisoo ទេ ហើយថែមទាំងមិនធ្លាប់បានជួបបងស្រីរបស់នាងទៀតផង ពេលមុនរៀបការនោះ។
«ខ្ញុំបានទៅចូលរួមមង្គលការរបស់បងស្រី Jisoo។ រឿងហួសចិត្តនោះគឺថា ខ្ញុំមិនបានស្គាល់ Jisoo ទេពេលនោះ ហើយមិនទាំងធ្លាប់បានជួបបងស្រីរបស់នាងទៀត។ សូម្បីពេលទៅមង្គលការនោះ ខ្ញុំបានឃើញនាងត្រឹមតែពីចម្ងាយប៉ុណ្ណោះ»។ នេះជាសម្ដី Heechul។
ពេលនិយាយដល់ត្រឹមនេះ ទើបបង្កើតជាចម្ងល់ថា ហេតុអ្វីលោកបានទៅចូលរួមមង្គលការ ទាំងមិនដែលស្គាល់កូនក្រមុំផង? លោកបានឆ្លើយថា ក៏ដោយសារលោកស្គាល់និងរាប់អានជិតស្និទ្ធជាមួយនឹងឪពុករបស់ Jisoo យូរមកហើយ។
រហូតក្រោយមកច្រើនឆ្នាំ ទើបលោកបានដឹងច្បាស់ថា មង្គលការកូនស្រីរបស់មិត្តភ័ក្តិរបស់លោក គឺត្រូវជាបងស្រីរបស់ Jisoo (សមាជិកដ៏ល្បីរបស់ BLACKPINK សព្វថ្ងៃ)៕
ទស្សនាវីដេអូខាងក្រោម៖