• 2021-05-17 04:38:09
  • ព័ត៌មាន

ដំណឹងបឋម! គ្រូ​របាំ​ព្រះរាជទ្រព្យជើង​ចាស់ ឱម យុវណ្ណា ទទួល​ទទួលមរណភាព​ទៅ​ហើយ!

  • 2021-05-17 04:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេច​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​ឧសភា នេះ បន្ទាប់​ពី​ម្ចាស់​គណនី​Facebook ឈ្មោះ ហត្ថា បាន​បង្ហោះ​សារ​មួយ​ដោយ​មាន​ភ្ជាប់​រូប​ថត​ជា​ច្រើន​សន្លឹក​របស់​គ្រូ​របាំ​ជើង​ចាស់ ឱម យុវណ្ណា ថា​អ្នក​គ្រូ​បាន​ទទួល​មរណភាព​ហើយ។

ម្ចាស់​គណនី Hatha ហត្ថា សរសេរ​ថា សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​ការ​បាត់បង់​អ្នកគ្រូ ឱម យុវណ្ណា ដែល​ជា​គ្រូ​បណ្ដុះបណ្ដាល​របាំ​ក្បាច់​បូរាណ...សូម​វិញ្ញាណក្ខន្ធ​បាន​ទៅ​កាន់​ទី​ស្ងប់​សុខ"។

គិត​ត្រឹម​ម៉ោង​១១ ព្រឹក​ថ្ងៃ​ទី១៧ ខែ​ឧសភា នេះ Sabay មិន​ទាន់​អាច​រក​ប្រភព​សាច់​ញាតិ ឬ​កូនៗ​របស់​អ្នកគ្រូ ឱម យុវណ្ណា ដើម្បី​បញ្ជាក់​មូលហេតុ នៃ​ការ​ស្លាប់ និង​បច្ចុប្បន្ន​កំពុង​ធ្វើ​បុណ្យ​នៅ​ទីណា​នៅ​ឡើយ​ទេ។

ប៉ុន្តែ​ទំព័រ Amazing Cambodia ក៏​អធិប្បាយ​ពី​ករណី​នេះ​ដែរ ដោយ​ពួក​គេ​បាន​ចូល​រួម​រំលែក​ទុក អ្នក​គាំទ្រ​របាំព្រះរាជទ្រព្យ​​ដ៏​ជំនាញ​រូប​នេះ ហើយ​ជាមួយ​គ្នា ក៏​មាន​អ្នក​សិល្បៈ​ជា​ច្រើន​បាន​Comment រំលែក​ទុក្ខ​បន្តបន្ទាប់​គ្នា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់