• 2021-05-25 08:32:53
  • ចម្រៀង

មិន​ទាន់​អស់​ចំហាយ​ល្បី​ផង! នី ណូលី សន្យា​ផលិត​បទ​ថ្មី​ដែល​មាន​ចង្វាក់​ភ្លេង​ស្រដៀង​នឹង"លក់​គោយន្ត"មួយ​ទៀត

  • 2021-05-25 08:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Original song លី ណូលី ហៅ Noly record សន្យា​ថា​លោក​នឹង​ប្រឹងប្រែង​ផលិត​បទ​ថ្មី​មួយ​ទៀត​ដែល​មាន​ចង្វាក់​ភ្លេង​ស្រដៀង​នឹង​បទ"លក់​គោយន្ត" ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត។ ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ថ្លែង​សារ​អគុណ​ដល់​អ្នក​គាំទ្រ​ដែល​បាន​ចូល​ទស្សនា​បទ"លក់​គោយន្ត"រហូត​ដល់​១​លាន​ដង គិត​ត្រឹម​តែ​រយៈ​ពេល​១​សប្ដាហ៍។

លោក លី ណូលី និយាយ​ថា អគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​ទស្សនា​រហូត​ដល់​១​លាន​View ​ក្នុង​១​សប្ដាហ៍ សម្រាប់​បទ​ភ្លេង​និពន្ធ​ថ្មី​មួយ​នេះ៖"ខ្ញុំនឹងព្យាយាមតែងនិពន្ធបទភ្លេងបែបនេះបន្ថែមទៀតដើម្បីអ្នកទាំងអស់គ្នា។ អរគុណសំរាប់ការ Comment និងការស្រលាញ់"។

បទ"លក់​គោយន្ដ" ដែល​ជា​ស្នាដៃ​និពន្ធ​បទភ្លេង និង​ច្រៀង​ដោយ​លោក នី ណូលី ហៅ​Noly record បាន​លើក​កេរ្តិ៍ឈ្មោះ​លោក​ថែម​មួយ​កម្រិត​ទៀត​នៅ​ក្នុង​វិស័យ​សិល្ប​ខ្មែរ​ផ្នែក​បទ​ចម្រៀង។ "លក់​គោយន្ដ" អាច​និយាយ​បាន​ថា​ជា​បទ​ល្បី​ប្រចាំ​ឆ្នាំ​២០២១ របស់​លោក ព្រោះ​មាន​តារា​ចម្រៀង​ទាំង​ក្នុង និង​ក្រៅ​ស្រុក​បាន​យក​បទ​នេះ​ទៅ​ច្រៀង​ឡើង​វិញ​ជា​ហូរហែ។ បន្ទាប់​ពី​បទ"លក់​គោយន្ត" គេ​នៅ​មិន​ទាន់​ឃើញ​លោក​ចេញ​បទ​ពីរោះ​ទាក់ចិត្ត​ណា​មួយ​ផ្សេង​ទៀត​នៅ​ឡើយ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់