• 2021-05-26 12:18:10
  • ព័ត៌មាន

ដេនី ក្វាន់ លើក​ពី​កិត្តិយស​នារី​ខ្មែរ​ក្នុង​បណ្ដឹង តែ ផែង វណ្ណៈ ថា​កន្លង​មក នាង​មិន​ដែល​ឲ្យ​តម្លៃ​នារី​ខ្មែរ​ទេ!

  • 2021-05-26 12:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ដេនី ក្វាន់ បាន​លើក​ពី​ការ​ប៉ះពាល់​ដល់​កិត្តិយស​នាង​ជា​ស្ត្រី​ខ្មែរ ក្រោយ​ពី​ភាគី​ខាង​សណ្ឋាគារ​ព្រម​សង​ប្រាក់ត្រឹម ១ម៉ឺន​ដុល្លារ ខណៈ​លោក ផែង វណ្ណៈ បាន​លើក​ឡើង​ដែរ​ថា កន្លង​មក​នាង មិន​ដែល​ឲ្យ​តម្លៃ​លើ​ស្ត្រី​ខ្មែរ​នោះ​ទេ។

ដេនី ក្វាន់ ដែល​ស្ងប់​ស្ងាត់​យូរ​ហើយ​នោះ នៅ​ថ្ងៃ​ម្សិលមិញ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ក្រោយ​ពី​បែក​រឿង​នាង​ទៅ​ដេក​នៅ​សណ្ឋាគារ​មួយ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ ហើយ​រង​គ្រោះ​ដោយសារ​កាមេរ៉ា​បង្កប់​ក្នុង​បន្ទប់​ហើយ​ថត​បាន​រូប​អាក្រាត​របស់​នាង។ រឿង​នេះ បាន​កើត​ឡើង​តាំង​ពី​ខែ​តុលា ឆ្នាំ ២០២០ ខណៈ​ម្ចាស់​សណ្ឋាគារ​ដែល​ជា​ស្ត្រី​វ័យ ៤៨​ឆ្នាំ ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ពេលនោះ​មក​ដែរ។

សាច់​រឿង​បាន​ស្ងប់ស្ងាត់​ជា​ច្រើន​ខែ ប៉ុន្តែ​ទី​បំផុត​នៅ​ថ្ងៃ​ម្សិលមិញ​នាង បាន​ទំលាយ​រឿង​នេះ​ឡើង ក្រោយ​ពី​ភាគី​ខាង​សណ្ឋាគារ​សម្រេច​សង ១ម៉ឺន​ដុល្លារ ប៉ុន្តែ​នៅ​ក្នុង​បណ្ដឹង ភាគី​តារា​ស្រី​ទាម​ទារ ១០ម៉ឺន​ដុល្លារ​អាមេរិក។ ស្ថានភាព​នេះ នាង​ក៏​បាន​បើក​កកាយ​សាច់​រឿង​ឡើង ដោយ​នាង​យល់​ថា សំណង​ដែល​ភាគី​ម្ខាង​ទៀត​ផ្ដល់​ឲ្យ​ គឺ​មិន​សម​នឹង​ការ​ខូច​ខាត​របស់​នាង ជា​នារី​ខ្មែរ ដែល​នាង​អះអាង​ថា គឺ​ជា​រឿង​អយុត្តិធម៌។

ចំពោះ​បញ្ហា​នេះ លោក ផែង វណ្ណៈ អ្នក​រាយការណ៍​ព័ត៌មាន​មួយ​រូប និង​ជា​បុគ្គល​ល្បី​នៅ​លើ​បណ្ដាញ​សង្គម​ម្នាក់​ដែរ​នោះ​លើក​ឡើង​ថា តើ​យុត្តិធម៌ ស្ថិត​នៅ​លើ​លុយ​តិច ឬ​លុយ​ច្រើន? លោក​ថា នៅ​គ្រា​នេះ តារា​ស្រី​រងគ្រោះ​សុខ​ចិត្ត​ទម្លាយ​ចេញ​រឿងរ៉ាវ ទើប​សាធារណជន​បាន​ដឹង ប៉ុន្តែ​ប្រសិន​បើ​សំណង​បាន​គ្រប់​តាម​ការ​ទាមទារ ម្ល៉េះ​គ្រប់​គ្នា​នឹង​មិន​ដឹង​រឿង​នេះ​ទេ ហើយ​រឿង​សណ្ឋាគារ​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់​សម្រាប់​ជួយ​ឲ្យ​ភ្ញៀវ​នេះ នឹង​មាន​អ្នក​រងគ្រោះ​បន្តបន្ទាប់​ទៀត។

​លោក ផែង វណ្ណៈ លើក​ឡើង​បន្ត​ថា "ដោយសារតែ​ជំងឺ​ចិត្ត​ ១ម៉ឺន​ដុល្លារ​ មិនឆ្លេីយតបតាមការទាមទាររបស់ខ្លួន​ចំនួន​ ១០​ ម៉ឺន​ ដុល្លារ​ ក៏​ផ្ទុះ​សម្រែក​ថា​ អយុត្តិធម៌​ ? ក្រៅ​ពី​សម្រែក​ពាក្យ​ អយុត្តិធម៌​ គាត់​បាន​លេីក​យក​បញ្ហា​កិត្តិយស​ស្ត្រី​ខ្មែរ​មក​ដាក់​ពីមុខ​ហាក់​ដូច​គាត់​ស្រលាញ់​កិត្តិយស​ស្ត្រី​ខ្មែរ​ខ្លាំង​ណាស់​ ។ តែ​បេី​មេីលពី​សកម្មភាព​ និង​ បងប្អូន​គាត់​វិញ​ គឺ​ មិនដែល​អោយ​តម្លៃ​ស្ត្រី​ខ្មែរ​ទេ​...”។

លោក​បន្ត​ថា តាម​ការ​លោក​កត់​សម្គាល់ តារា​រងគ្រោះ កន្លង​មក​ស្លៀកពាក់​សិចស៊ី​ និង​ស្រែក​ជេរ​បញ្ចោរ​តាម​បណ្ដាញ​សង្គម​ជា​រឿយៗ។ "តេី​ការ​ស្រែក​ជេរ​បញ្ចោរ​គេ​តាម​ហ្វេសប៊ុក​កន្លងមក​ក៏​ដូច​ជា​ការ​ស្លៀក​លិច​លេី​លិច​ក្រោម​ ជាការ​លេីក​កិត្តិយស​ស្ត្រី​ខ្មែរ​ឬ​ ?”។ លោក ផែង វណ្ណៈ បន្ថែម។

ឆ្លើយ​តប​បញ្ហា​នេះ ដេនី ក្វាន់ ទទូើ​​ថា នាង​ធ្លាប់​សិចស៊ី​មែន ព្រោះ​វា​ចំណូល​ចិត្ត​របស់​នាង ប៉ុន្តែ​នោះ​ជា​រឿង​អតីតកាល ដែល​នាង​ធ្លាប់​ខុស ហើយ​ក៏​ធ្លាប់​សុំ​ទោស​សាធារណជន និង​កែ​ប្រែ​ហើយ​ដែរ​នា​ពេល​បច្ចុប្បន្ន។ ដូច្នេះ​ហើយ នាង​ថា សូម​កុំ​យក​ភាព​សិចស៊ី​មក​វាយ​ប្រហារ​នាង​ទៀត។ "ទោះ​ខ្ញុំ សិចស៊ី​មែន តែ​ខ្ញុំ​ក៏​មាន​កិត្តិយស​ដែរ ដោយ​ឡែក​រឿង ១ម៉ឺន​ដុល្លារ តិច​ គឺ​តិច​មែន មិន​សម​នឹង​កិត្តិយស​ខ្ញុំ គឺ​មិន​សម​មែន ហើយ​មិន​មែន​តែ​កិត្តិយស​ខ្ញុំ​ទេ ទោះ​បង​ប្អូន​ដែល​កំពុង​មើល​ឡាយ​របស់​ខ្ញុំ​នេះ ក៏​មិន​សម​នឹង​កិត្តិយស​បង​ប្អូន​ដែរ!"។

ស្ត្រី​ម្ចាស់​សណ្ឋាគារ​រ ពេល​សមត្ថកិច្ច​សួរនាំ

ជុំវិញ​រឿង​ហេតុ​ខាង​លើ ក្រោយ​​មាន​បណ្ដឹង​ពី​ភាគី​តារា​ស្រី​រង​គ្រោះ ម្ចាស់​សណ្ឋាគារ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន។ ដោយ​ឡែក​សណ្ឋាគារ ដែល​ជា​ទីតាំង​កើត​បទ​ល្មើស ក៏​បាន​ផ្អាក​ដំណើរ​រួច​ហើយ​តាំង​ពី​ថ្ងៃ​កើត​ហេតុ​របស់ ដេនី ក្វាន់ ដែរ​៕

អត្ថបទ៖ ទារិកា

មតិយោបល់