• 2021-05-27 02:34:13
  • ព័ត៌មាន

ដេននី ក្វាន់ ថត​កាន់​លុយ​ដុល្លារ​ទាំង​បាច់ ហើយ​បញ្ចេញពាក្យសម្ដីឌឺដង​ធ្ងន់ៗទៅ​កាន់​អ្នក​រិះគន់​នាង​

  • 2021-05-27 02:34:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោក​ពី​ដំណេក​ភ្លាម នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​ឧសភា នេះ ដេននី ក្វាន់ បាន​បោះ​សម្ដី​ឌឺដង​ទៅ​កាន់​អ្នក​រិះគន់​នាង​ថា"ចង់​បាន​លុយ​១០​ម៉ឺន​ខ្លាំង​ណាស់" ដោយ​នាង​លើក​ឡើង​ថា​មាន​តែ​មនុស្ស​អគតិ​មួយ​ចំនួន​ទេ​ដែល​ស្រឡាញ់​លុយ​ជាង​កិត្តិយស​ប៉ុណ្ណោះ​ទើប​អាច​និយាយ​ពាក្យ​នេះ​បាន។

ដេននី ក្វាន់ បាន​បញ្ចេញ​សារ ដោយ​ភ្ជាប់​រូប​នាង​កាន់​លុយ​ដុល្លារ​ជា​ច្រើន​បាច់​នៅ​ក្នុង​ដៃ បង្ហោះ​នៅ​លើ​គណនី​Facebook ផ្លូវការ​របស់​ខ្លួន​មុន​នេះ​ថា ព្រោះ​តែ​នាង​ក្រ​មិន​ដែល​មាន​លុយ​១០​ម៉ឺន​ដុល្លារ ទើប​មនុស្ស​អគតិ​មួយ​ចំនួន​គិត​ថា​នាង​ចង់​បាន​លុយ​នោះ៖"ត្រូវ​ចាំ​ថា​លុយ​មាន​តម្លៃ​តែ​ពេល​មនុស្ស​ត្រូវ​ការ​ប៉ុណ្ណោះ"។

ក្រោយ​បែក​ធ្លាយ​ក្ដីក្ដាំ​រវាង​នាង និង​ម្ចាស់​សណ្ឋាគារ​មួយ​នៅ​ក្រុង​ព្រះសីហនុ​ដែល​បាន​បង្កប់​កាមេរ៉ា​លួច​ថត​សកម្មភាព​នាង​នៅ​ក្នុង​បន្ទប់​គេង​កាល​ពី​ថ្ងៃ​ម្សិលម្ង៉ៃ ដេននី ក្វាន់ ទទួល​បាន​ពាក្យ​អាណិត​អាសូរ​ផង និង​ការ​រិះគន់​ផង​ពី​មហាជន។ការ​រិះគន់​ទី១​នោះ គឺ​ការ​យឺតយ៉ាវ​ដែល​នាង​បញ្ចេញ​ព័ត៌មាន​នេះ និង​ទី២ ការ​ទាមទារ​សំណង​ជំងឺ​ចិត្ដ​ចំនួន​១០​ម៉ឺន​ដុល្លារ ដោយ​អ្នក​ខ្លះ​យល់​ថា​នាង​ស្រឡាញ់​លុយ​ជាង​កិត្ដិយស។

ប៉ុន្ដែ​ផ្ទុយ​ពី​ការ​រិះគន់ ដេននី ក្វាន់ បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ហេតុ​ផល​ដែល​នាង​លាក់​ព័ត៌មាន​នេះ​រហូត​មក​ដល់​ពេល​នេះ​គឺ​ដោយសារ​មាន​សំណូមពរ​ពី​សមត្ថកិច្ច។ រីឯ​រឿង​ទាមទារ​សំណង​១០​ម៉ឺន​ដុល្លារ​នោះ គឺ​នាង​មិន​ស្រឡាញ់​លុយ​ជាង​កិត្ដយស​របស់​នាង​នោះ​ទេ ហើយ​សំណង​ចុង​ក្រោយ​ដែល​តុលាការ​សម្រេច​ឲ្យ​ជន​ល្មើស​សង​ចំនួន​១​ម៉ឺន​ដុល្លារ​នោះ​ក៏​មិន​ទាន់​បាន​ទទួល ហើយ​បើ​បាន​ទទួល​នាង​ក៏​យក​វា​ទៅ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ទាំង​អស់​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់