• 2021-05-31 02:22:00
  • ព័ត៌មាន

Taemin កូនពៅសំណព្វរបស់ SHINee នឹង​ចូលបម្រើក្នុងជួរទ័ពផ្លូវការស្ងាត់ៗនៅថ្ងៃនេះ

  • 2021-05-31 02:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះក៏ដល់ពេល​កំណត់ផ្លូវការដែល Taemin (SHINee) ដល់ពេល​ត្រូវ​ចូល​បម្រើទាហាន​ បន្ទាប់​ពីបាន​ជូនដំណឹង​ទៅដល់អ្នកគាំទ្ររួច​មក។

ជា​ជំហាន​ដំបូង លោក​ត្រូវ​ឆ្លងកាត់ការបណ្ដុះបណ្ដាលនៅជំរុំមូលដ្ឋានរយៈពេល​ ៦សប្ដាហ៍សិន មុន​ចូល​បម្រើការងារក្នុង​ក្រុមតន្ត្រីរបស់ជួរ​ទ័ព។

ដោយសារ​ពេល​នេះ​ព្យុះ​រលកនៃការឆ្លងមេរោគ COVID-19  នៅតែមានសន្ធឹក​ខ្លាំង ក៏ដូចជាគោរពចំពោះ​ការសម្រេច​ចិត្តផ្ទាល់ខ្លួនរបស់ Taemin ផង ហេតុដូចនេះទីកន្លែង និងពេល​វេលា​ដែល លោកចូល​ជួរទ័ពនោះ ត្រូវ​បាន​រក្សា​ជា​សំងាត់ ហើយក៏មិនមាន​ការ​រៀបចំ​កម្មវិធី​អ្វី​ដែរ។

បើ​តាម​កាលបរិច្ឆេទ្ធ​ ថ្ងៃ​ដែល​ Taemin លាទៅបម្រើជាតិផ្លូវការគឺនៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ហើយគ្រោង​នឹង​បញ្ចប់​កាតព្វកិច្ចនេះ​នៅ​ខែវិច្ឆិកា ឆ្នាំ២០២២៕​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់