
- ព្រហស្បតិ៍, 3 មិថុនា 2021 02:30
- ព័ត៌មាន
បញ្ចប់ភារកិច្ចគ្រួសារហើយ? សុគន្ធ នីសា បង្កើតក្ដីសុខជាមួយស្វាមីជិត៣ខែ ឥឡូវត្រឡប់មកកម្ពុជាវិញហើយ
- ព្រហស្បតិ៍, 3 មិថុនា 2021 02:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ចប់ភារកិច្ចគ្រួសារហើយ? សុគន្ធ នីសា បង្កើតក្ដីសុខជាមួយស្វាមីជិត៣ខែ ឥឡូវត្រឡប់មកកម្ពុជាវិញហើយ
ចន្លោះមិនឃើញ
រយៈពេលជិត៣ខែដែលតារាចម្រៀងស្រីសំឡេងស្រទន់ សុគន្ធ នីសា បានរស់នៅ និងបំពេញភារកិច្ចចាំបាច់ក្នុងគ្រួសារនៅលើទឹកដីសហរដ្ឋអាមេរិក។ ទំនងជាតារាស្រីរូបនេះ បានបំពេញភារកិច្ចនោះរួចរាល់ហើយ បានជានាងផ្ដល់ដំណឹងដល់អ្នកគាំទ្រថា នាងកំពុងចេញពីទីក្រុងBoston សហរដ្ឋអាមេរិក មកកម្ពុជានៅថ្ងៃនេះហើយ។
បន្ទាប់ពីព្យាបាលជាសះស្បើយនូវជំងឺកូវីដ-១៩ សុគន្ធ នីសា ត្រូវបានស្វាមីដឹកដៃឡើងយន្តហោះចេញទៅអាមេរិកភ្លាមៗ ហើយពេលទៅដល់ទីនោះនាងបញ្ជាក់ថា នាងនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃណាមួយ ពោលគឺពេលដែលនាងបានបញ្ចប់ការងារចាំបាច់ក្នុងគ្រួសារ។ ប៉ុន្តែនៅលើគណនីFacebook របស់នាងនៅថ្ងៃទី៣ ខែមិថុនា នេះ មិនបានបង្ហើបថាភារកិច្ចគ្រួសារនោះជាអ្វី? ហើយបានបំពេញចប់ឬនៅទេ? នាងគ្រាន់តែនិយាយថា"លាហើយប៊ូស្ដុន ជួបគ្នាឆាប់ៗកម្ពុជា"។
ជុំវិញដំណើរវិលត្រឡប់នេះ គេនៅមិនទាន់ដឹងថាសុគន្ធ នីសា ត្រឡប់មកវិញជាមួយនឹងស្វាមី ឬត្រឡប់មកវិញតែម្នាក់ឯងនោះទេ ហើយគម្រោងមានកូនជាមួយស្វាមីនៅលើទឹកដីសហរដ្ឋអាមេរិកនោះក៏មិនទាន់ត្រូវបាននាងទម្លាយឲ្យមហាជនដឹងនៅឡើយដែរ។
តារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស សុគន្ធ នីសា ធ្លាប់ធ្វើឲ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលដោយសារបានជាសះស្បើយពីជំងឺកូវីដ-១៩ ភ្លាម នាងក៏ចេញទៅអាមេរិកជាមួយស្វាមីភ្លាមៗ ដោយគ្រាន់តែបង្ហើបថាមានការងារចាំបាច់ក្នុងគ្រួសារដែលត្រូវបំពេញ ហើយនឹងត្រឡប់មកវិញនៅពេលបំពេញវារួចរាល់៕