
- សុក្រ, 11 មិថុនា 2021 02:46
- ព័ត៌មាន
«Hyunjin នៅឯណា?» ជាសំណួរអ្នកគាំទ្រ Stray Kids ទទូចសួរចង់បានចម្លើយផ្លូវការពី JYP
- សុក្រ, 11 មិថុនា 2021 02:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«Hyunjin នៅឯណា?» ជាសំណួរអ្នកគាំទ្រ Stray Kids ទទូចសួរចង់បានចម្លើយផ្លូវការពី JYP
ចន្លោះមិនឃើញ
កាលពីខែកុម្ភៈ ផលិតកម្ម JYP បានប្រកាសថា Hyunjin (Stray Kids) នឹងផ្អាកខ្លួនមួយរយៈពីគ្រប់ការងារទាំងអស់ ដើម្បីមើលពីកំហុសដែលខ្លួនបានប្រព្រឹត្តិកាលពីកន្លងទៅ។ សេចក្ដីប្រកាសនេះ ក៏កើតក្រោយពេលផលិតកម្ម ជូនដំណឹងជាច្រើនទាក់ទងនឹងករណីហិង្សារបស់ Hyunjin នៅសាលា។
រយៈពេល ៤ខែហើយ មកទល់ពេលនេះ ដែលអ្នកគាំទ្រ (STAY) ទាំងអស់បាត់ដំណឹង Hyunjin សូន្យឈឹង មិនដឹងថាពេលនេះលោកយ៉ាងណាទៅហើយ។ នៅលើ Twitter អ្នកគាំទ្របានបង្ហោះការចង់ដឹង ចង់ឮរបស់ខ្លួន ដោយភ្ជាប់ជាមួយនឹង Hashtag #WhereHyunJin, #JYPexplain និង “WE NEED A RESPONSE” ជាដើម ក្នុងក្ដីសង្ឃឹមអាចទទួលបានការផ្ដល់ព័ត៌មានពីក្រុមហ៊ុន។
ត្បិតអ្នកគាំទ្រពេញចិត្តនឹងទុកពេលឲ្យ Hyunjin សម្រាកគ្រប់ពេលដែលតារាប្រុសរូបនេះត្រូវការ ក៏ប៉ុន្តែគ្រប់គ្នាក៏ចង់ដឹងពីសុខទុក្ខរបស់លោកដែរ៕