• 2021-06-11 03:46:58
  • ស្ទីលតារា

​មិន​សំខាន់​ឡាន​ហ្សីប ឬ​កុម្ម៉ងការ តម្លៃ​ខុស​គ្នា​ប៉ុណ្ណា សំខាន់​ថ្ងៃ​នេះ ជា វិបុល និង​គង់ សុជាតិ ចេញ​ស្ដាយ​ប្លែក​ជាមួយ​ឡាន​កុម្ម៉ងការ​ចាស់​១​គ្រឿង

  • 2021-06-11 03:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ-សិល្ប​ការិនី​ខ្មែរ​កាន់​តែ​ច្រើន​បាន​ទិញ និង​បង្ហួត​ឡាន​ហ្សីប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​របស់​ខ្លួន។ តារា​ទាំង​នោះ​មាន​ដូច​ជា​លោក កែវ វាសនា គង់ ច័ន្ទស្រីមុំ កូន​ស្រី​ពិធី​ការិនី ស៊ឹម សូលីកា និង​តារា​ចម្រៀង រ៉េត ស៊ូហ្សាណា ជា​ដើម។ ដោយ​ឡែក​ព្រឹក​នេះ គេ​ឃើញ​លោក ជា វិបុល និង​អ្នកនាង គង់ សុជាតិ ជិះ​ឡាន​កុម្ម៉ងការ​ចាស់​១​គ្រឿង ហើយ​បង្ហាញ​ស្ដាយ​ប្លែកៗ​ដូច​តារា​ជិះ​ឡាន​ហ្សីប​ដែរ។

លោក ជា វិមុល និង​ភរិយា កំពុង​មាន​វត្តមាន​នៅ​លើ​ទឹកដី​អង្គរ​ខេត្ត​សៀមរាប។ ដូច​សព្វដង​ដែរ​គូរ​ស្វាមី-ភរិយា នេះ តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម ជាមួយ​នឹង​ទេសភាព​ស្អាតៗ និង​របស់​ប្លែក​ៗ​ពី​ទីតាំង​ដែល​ពួកគេ​ទៅ​កម្សាន្ត។ ប៉ុន្តែ​ថ្ងៃ​នេះ​កាន់​តែ​ប្លែក​ដោយសារ​តែ​គេ​ឃើញ​គូរ​ស្វាមី-ភរិយា​នេះ ជិះ​ឡាន​កុម្មង់ការ​ចាស់​១​គ្រឿង​ទៅ​ទស្សនា​បារាយ។

នៅ​មុន​នេះ​បន្តិច​លោក ជា វិបុល បាន​បង្ហោះ​រូប​ថត​៤​សន្លឹក​ដោយ​មាន​ភ្ជាប់​នូវ​សារ​ថា"ជិះ​ឡាន​កុម្ម៉ងការ​ទៅ​លេង​បារាយ​ម្ដង...ទេសភាព​ស្អាត​ណាស់" ខណៈ​ដែល​ភរិយា​លោក គឺ​អ្នក​នាង គង់ សុជាតិ បាន​បង្ហោះ​រូប​ភាព​ដូច​គ្នា​ដោយ​ភ្ជាប់​នូវ​សារ​ថា"លំបាកជាមួយគ្នា តស៊ូជាមួយគ្នា មិនបោះបង់គ្នា អត់ឱនឲ្យគ្នា ចេះផ្តល់តម្លៃឲ្យគ្នា ហើយយើងបន្តធ្វើរឿងល្អជាមួយគ្នា ដើម្បីមនុស្ស ដែលយើងស្រលាញ់"។

ទោះ​ជា​យ៉ាង​ណា​គេ​នៅ​មិន​ទាន់​ដឹង​ថា ឡាន​កុម្ម៉ងការ​ដែល​លោក ជា វិបុល និង​ភរិយា កំពុង​ជិះ​ដើរ​កម្សាន្ត​លើ​ទឹកដី​អង្គរ​នេះ គឺ​ជា​ឡាន់​ផ្ទាល់​ខ្លួន​របស់​លោក ឬ​លោក​ជួល​គេ​ដើម្បី​ជិះ​ដើរ​កម្សាន្ត​ម្ដងម្កាល​នោះ​ទេ។ តាម​រយៈ​រូប​ភាព​ដែល​បាន​បញ្ចេញ គឺ​គូរ​ស្វាមី-ភរិយា​នេះ បាន​បញ្ចេញ​ស្ដាយ​ជាមួយ​ឡាន​នេះ​យ៉ាង​សាកសម មិន​ចាញ់​តារា​ដែល​បាន​ទិញ ហើយ​បង្ហួត​រាង​ជាមួយ​ឡាន​ហ្សីប​ពួកគេ​កាល​ពី​ពេល​កន្លង​ទៅ​ប៉ុន្មាន​ឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម