• 2021-06-29 03:56:45
  • ចម្រៀង

ចេញ​មិញ! មើល​ស្ដាយ​ប្លែកៗ​ក្នុង​MV ដ៏​កម្រ​មួយ​របស់​​ ផាន់ រុង

  • 2021-06-29 03:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ការ​គ្រោង​ទុក តារា​សម្ដែង និង​ចម្រៀង​វ័យក្មេង​លោក ផាន់ រុង ចេញ​MV របស់​ខ្លួន​ហើយ​នៅ​ម៉ោង​១០​ព្រឹក​នា​ថ្ងៃ​ទី២៩ ខែ​មិថុនា។ អ្នក​គាំទ្រ អាច​ចូល​ទស្សនា ឬ​ស្ដាប់​បទ​ចម្រៀង​នេះ​នៅ​លើ​Page Youtube និង​Facebook របស់​ផាន់ រុង។

ស្ថិតនៅ​ក្នុង​សំលៀកបំពាក់​ជា​ច្រើន​ឈុត ហើយ​លេង​សក់​ពណ៌​ស​ទៀត គេ​ក្រឡេក​មើល​មួយ​ភ្លែត​ច្រឡំ​លោក​ថា​ជា​តារា​ចម្រៀង​អាជីព​បរទេស​ម្នាក់។ ប៉ុន្ដែ​លោក​បាន​បង្ហើរ​សំនៀង​ជា​ភាសា​ខ្មែរ​ជាមួយ​នឹង​ពាក្យ​ពេចន៍​ញាប់​ស្មេរ ដែល​ទាំង​កាយ​វិការ និង​សំនៀង​មើល​ទៅ​ហាក់​ត្រូវ​ចិត្ដ​នឹង​អ្នក​គាំទ្រ​លោក​ណាស់។

បទ"Slomo" ទើប​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តែ​រយៈ​ពេល​តែ​២០​នាទី មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ជាង​៦០០០​ដង។ នេះ គឺ​ជា​បទ​បែប​ហីប​ហប​របស់​តារា​ចម្រៀង​Original song ផាន់ រុង ដំបូង​ចាប់​តាំង​ពី​លោក​ប្រឡូក​ក្នុង​អាជីព​សម្ដែង ច្រៀង និង​និពន្ធ​ជា​ច្រើន​ឆ្នាំ​មក​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់