
- អង្គារ, 6 កក្កដា 2021 01:49
- ព័ត៌មាន
ថ្មី! អ៊ិន សុភិន ហ៊ានធានាថានឹងពុំមានរឿងអ្វីកើតឡើងទេ បើទោះបីជា សុខ រ៉ាស៊ី ព្រមានប្ដឹងចាប់ដាក់គុក
- អង្គារ, 6 កក្កដា 2021 01:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មី! អ៊ិន សុភិន ហ៊ានធានាថានឹងពុំមានរឿងអ្វីកើតឡើងទេ បើទោះបីជា សុខ រ៉ាស៊ី ព្រមានប្ដឹងចាប់ដាក់គុក
ចន្លោះមិនឃើញ
វាជាលើកទី១ ដែលអគ្គនាយកក្រុមហ៊ុនមហាហង្ស លោក អ៊ិន សុភិន ចេញមុខជាសាធារណៈតាមបណ្ដាញសង្គមក្នុងការឆ្លើយតបនឹងការព្រមានប្ដឹងចាប់ដាក់គុកពីសំណាក់ពិធីករ សុខ រ៉ាស៊ី លើរឿងជំពាក់លុយថ្លៃរៀបចំកម្មវិធីមួយអស់រយៈពេល១ឆ្នាំហើយមិនព្រមសង។
លោក អ៊ិន សុភិន បានបង្ហោះសារមួយកាលពីល្ងាចមិញថា មានរឿងថ្មីរហូតសម្រាប់លោក តែលោកសម្រេចចិត្ដទុកឲ្យផ្លូវច្បាប់ជាអ្នកវែកញែករកខុសត្រូវ ហើយលោកថាលោកពុំមានការបកស្រាយអ្វីទេថាតើចុងក្រោយវានឹងទៅជាយ៉ាងម៉េច៖"អគុណចំពោះបងប្អូនដែលកង្វល់អំពីរឿងនេះ តែហ៊ានធានាថាមិនមានរឿងអីទេ"។
លោក អិន សុភិន ត្រូវបានពិធីករ សុខ រ៉ាស៊ី បកអាក្រាតថាលោកបានជំពាក់លុយមួយចំនួនមិនព្រមសង បើទោះបីជាលោកខំពន្យារពេល ឬយោគយល់រយៈពេល១ឆ្នាំទៅហើយក្ដី។ រយៈពេលបីថ្ងៃជាប់ៗគ្នា គឺកាលពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា បានលាតត្រដាងរឿងនេះដល់មហាជនតាមបណ្ដាញសង្គមFacebook។ ចុងក្រោយស្រាប់តែលោកព្រលយពាក្យថា ឥឡូវលោកលែងចង់បានលុយនោះហើយ តែចង់ឲ្យសមត្ថកិច្ចចាត់ការលោក អ៊ិន សុភិន តាមផ្លូវច្បាប់៕