• 2021-07-27 09:26:28
  • ស្ទីលតារា

ព្រីម លីហ្សា បង្ហាញច្បាស់ៗពីរឿងរ៉ាវ​នៅក្រោយ​ការងារជា Fashionista

  • 2021-07-27 09:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងល្បីឈ្មោះ ព្រីម លីហ្សា បានបង្ហាញគំនិតជំវិញរឿង វិស័យម៉ូដនៅក្នុងប្រទេសកម្ពុជា ដែលអាចហៅថាជាវិស័យ Fashion ដែលនាងតែងតែស្លៀកសំលៀកបំពាក់ Brand សុិចសុីបែបប្លែកភ្នែក រហូតជាប់ឈ្មោះជាតារាសម្ដែងស្រីកម្ពុជាដែលលេងខ្លួនស៊ិចស៊ីខ្លាំងបំផុត ។

ព្រីម លីហ្សា ជាតារាសម្ដែងមួយរូបដែលលេង Style សម្លៀកបំពាក់បែប Fashion ជាពិសេសបង្ហាញទ្រូង ស្ទើរគ្រប់សន្លឹករូបភាព។ ហើយថ្ងៃនេះ ស្រីស្អាតសាច់សខ្ចី បានបង្ហាញឲ្យមហាជនដឹងច្បាស់ពីការងារជា Fashionista មួយនេះថា វាមានសារៈសំខាន់ប៉ុណ្ណា នាពេលបច្ចុប្បន្ន។

លីហ្សា បានឲ្យដឹងថា វិស័យម៉ូដ ដែលយើងអាចហៅថាជាវិស័យ Fashion បច្ចុប្បន្នគឺមិនសូវមានភាពរីកចម្រើននោះទេ ហើយនាងចង់ឲ្យប្រទេសកម្ពុជាមានភាពរីកចំរើនខ្លាំង ព្រោះនាងស្រលាញ់វិស័យម៉ូដនេះខ្លាំងណាស់ ហើយហេតុដែលនាំឲ្យនាងស្លៀកពាក់បែបFashionសុិចសុីនេះ គឺព្រោះតែចង់បង្ហាញ និងបញ្ជាក់ឲ្យប្រិយមិត្ត​បានយល់ពីវិស័យម៉ូដផងដែរ ។

តារាសាច់សខ្ចីរូបនេះ បានបន្ថែមថា នាងចង់ឲ្យបងប្អូនចំណាយពេលវេលាបន្តិចក្នុងការមើលពីរូបភាពរបស់នាង ព្រោះវាសុទ្ធតែជារូបភាពបង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មីនៅក្នុងឈុតសម្លៀកបំពាក់បែបប្លែកភ្នែក មិនមែនបង្ហាញឈុតសំលៀកបំពាក់តែលើភាពសិចសុីមួយមុខនោះទេ ។ទាំងនេះហើយដែលនាងចង់ចែករំលែកឲ្យទាំងអស់គ្នាបានដឹង ព្រោះរាល់រូបភាពរបស់នាង តែងតែបញ្ជាក់ពីអត្ថន័យជានិច្ច។

លីហ្សា បានបន្ថែមទៀតថា ចំពោះការរៀបចំឈុតសម្លៀកបំពាក់បែបប្លែកភ្នែកនេះ នាងចំណាយពេលវេលា និងការហត់នឿយខ្លាំងណាស់ទំរាំតែបានមួយឈុតៗ ហើយអ្វីដែលសំខាន់នាងស្ទើរតែពេលខ្លះមិនបានគេងហើយពេលខ្លះទៀតអាចឆ្លងដល់ 2 ទៅ 3 ថ្ងៃទម្រាំតែអាចរៀបចំសម្លៀកបំពាក់បាន ព្រោះតែចង់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញពីឈុតសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំងដែលផុសចេញពីគំនិតក្នុងការគិតនិងការរៀបចំរបស់នាងផ្ទាល់ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម