• 2021-08-02 06:33:05
  • ព័ត៌មាន

ត្រឡប់មកសង្វៀនវិញ ថេណា បញ្ចេញបទថ្មីភ្លែត មានអ្នចូលទស្សនារហូតរាប់សែនដងត្រឹមរយៈ ពេលដ៏ខ្លី

  • 2021-08-02 06:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង Original Song សង្ហាខ្ពស់ស្រឡះលោក ថេណា បានត្រឡប់មកកាន់សង្វៀន ចម្រៀងជា ថ្មីម្ដងទៀត នឹងទើបតែបញ្ចេញបទចម្រៀងថ្មីក្ដៅៗទាំងកណ្ដាលយប់ ថ្ងៃទី១ សីហា នេះក្រោយខកខាន បញ្ចេញបទចម្រៀងអស់រយៈ៥ខែកន្លងមកនេះ

បទចម្រៀង”ខ្យល់ត្រជាក់”ជាបទចុងក្រោយដែល ថេណា បានបញ្ចេញ នឹងស្របពេលកម្លោះសង្ហារូបនេះ បានប្រកាសឈប់ផលិតបទចម្រៀងដើរចេញពីសិល្បៈតែម្ដង។ ដោយឡែកបន្ទាប់ពីស្ងប់ស្ងាត់អស់ មួយរយៈធំស្រាប់តែ តារាចម្រៀងល្បីឈ្មោះរូបនេះធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាថ្មី ដោយកាលពីយប់ថ្ងៃ ទី១ សីហា នេះ ថេណា បានបញ្ចេញបទថ្មីរបស់ខ្លួនយ៉ាងភ្ញាក់ផ្អើលតែម្ដង។

ដោយបទចម្រៀងដែលទើបតែបញ្ចេញក្ដៅៗនោះមានចំណងជើងថា” Ma Boo” ដែលជាប្រភេទបទ ស្នេហាយុវវ័យ លាយឡំជាមួយរ៉េបបញ្ជូលយ៉ាងពីរោះរណ្ដំពីទឹកដមសម្លេងកម្លោះសង្ហារូបនេះ។ លើស ពីសង្កេតឃើញថាបន្ទាប់បញ្ចេញបទចម្រៀងនេះមិនប៉ុន្មានផងមានការគាំទញរចែករំលែងព្រោងព្រាតលើ បណ្ដាញសង្គម នឹងមានចំនួនដងនៃអ្នកចុចចូលទស្សនាលើ Youtube រហូតទៅ 143K

ចង់ដឹងថាបទចម្រៀងថ្មីសន្លាងរបស់ ថេណា ពីរោះកម្រិតណា មានទស្សនីយភាពត្រជាក់ភ្នែកកយ៉ាង ណាទស្សនាខាងក្រោមនេះ៖

អត្ថបទ៖ Pav SreyPich

មតិយោបល់