• 2021-08-05 01:40:18
  • ព័ត៌មាន

បណ្ដាញផ្សព្វផ្សាយកូរ៉េបង្ហាញមុខតារាៗស្ពាយនាមជាសេដ្ឋី និងសេដ្ឋីនីវ័យប្រចាំ K-Pop ជំនាន់ថ្មី

  • 2021-08-05 01:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោមតារាចម្រៀងដែល​ចេញមុខដំបូងនៅខ្ទង់ប៉ុន្មានឆ្នាំម្ដុំៗឆ្នាំ ២០១០ អ្នក​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​​ពេល​នេះ​កំពុង​រីករាយ​នឹង​ភាព​មាន​បាន​ទាំង​ទ្រព្យសម្បត្តិ និង​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញជា​ដើម។ អ្នក​ទាំង​នោះ​រួម​មាន​ដូចជា EXO, BTS, IU​​និង​តារា​ជា​ច្រើន​ទៀត​នៅ​ជំនាន់ស្រករៗគ្នា។ រម្លឹក​ទៅ​កាល​ពីថ្ងៃទី០៥ ខែកក្កដា វិបសាយ Woman Dong-A បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ ដែល​លើក​ឡើង​ពី​តារា​ K-Pop ជំនាន់ទី ៣ ដែល​មាន​សមត្ថភាព​កាន់កាប់​អចលនទ្រព្យតម្លៃ​រាប់លានដុល្លារ។

ដូចនេះ​សូម​ទៅ​ស្គាល់ពួកគេ​ដូចខាងក្រោម៖

១. IU

នាងបាន​ទិញ​វីឡាដ៏ស៊ីវិល័យតម្លៃ ១៣ពាន់លានវ៉ុន (ខ្ទង់ ១១,២៩៥,៤១៧ដុល្លារ) ហើយទិញ​ដោយលុយសុទ្ធ​មិន​មាន​កម្ចីឡើយ។ ក្រៅពីនេះ IU ក៏នៅ​មានទ្រព្យច្រើន​កន្លែង​ទៀត ដីមួយកន្លែងតម្លៃ ៤,៦ពាន់លានវ៉ុន (ខ្ទង់ ៣,៩លានដុល្លារ) នៅខេត្ត Gyeonggi និង​មួយកន្លែង​ទៀតតម្លៃ ២,២ពាន់លានវ៉ុន (ខ្ទង់ ៥៣៩,១៨៤ដុល្លារ) ព្រមទាំងផ្ទះនៅ​ Yongsan-gu តម្លៃ ៤ពាន់លានវ៉ុន (ខ្ទង់ ៣,៤លានដុល្លារ) ដែល​ជា​តម្លៃ​លើ​ទីផ្សារ។

២. សមាជិក BTS: អ្នកណា​ខ្លះរស់នៅ​ក្នុង​អគារ​ទំនើប​?

ស្របពេល​ក្រុម​នេះ​ជា​ក្រុម K-Pop លំដាប់ពិភពលោក ដូច្នេះ​គ្មាន​អ្វី​ត្រូវភ្ញាក់ផ្អើល​ដែល​ ទាំងអចលនទ្រព្យ និង​សម្ភារៈដែល​ពួកគេ​ប្រើសុទ្ធ​តែ​ជា​របស់ថ្លៃៗនោះទេ។ ប៉ុន្តែជា​ការ​បញ្ជាក់​កាន់តែ​ច្បាស់​សូម​ដឹង​បន្ថែម​ដូចតទៅ។

ចាប់ពី RM និង Jimin​: អ្នក​ទាំង ២​បាន​ទិញ Apartment តម្លៃ​ខ្ពស់បំផុត ដែល​ក៏ជាលំនៅ​ដ្ឋាន​របស់ CEO របស់ក្រុមហ៊ុន Hyundai, ស្ថាបនិក Naver និង​គ្រួសារ​អភិជនផ្សេង​ទៀតរស់នៅ។ Apartment របស់ RM តម្លៃ ៦,៣៦ពាន់លានវ៉ុន (ខ្ទង់ ៥,៥៣លានដុល្លារ) ឯរបស់ Jimin វិញតម្លៃ ៥,៩ពាន់លានវ៉ុន (ខ្ទង់ ៥,១២លានដុល្លារ)។

Jungkook វិញ​បាន​ទិញ​ផ្ទះកម្ពស់ ២ជាន់នៅ Itaewon តម្លៃ ៧,៦៣ពាន់លានវ៉ុន (ខ្ទង់ ៦,៦២លានវ៉ុន)។ នេះ​មិននិយាយទាំងដីមួយកន្លែងនៅ Seongsu-dong តម្លៃ ១,៩៥ពាន់លានវ៉ុន (ខ្ទង់ ១,៦៩លានដុល្លារ) ដែល​លោក​បានទិញ​កាល​ពីឆ្នាំ ២០១៩ទេ។

ចំណែក V ក៏ជា​ម្ចាស់​វីឡាស៊ីវិល័យនៅ Samseong-dong តំបន់ Gangnam ដែរ ដែល​វីឡានោះ​លោកទិញ​ក្នុង​តម្លៃ ៥,១ពាន់លានវ៉ុន (ខ្ទង់ ៤,៤៣លានដុល្លារ)។

ស្របពេល​ Jin បាន​ទិញ Penthouse នៅ​ Hannam The Hill កាល​ពីខែកក្កដា ឆ្នាំ ២០១៩ ក្នុង​តម្លៃ ៤,៤៩ពាន់លានវ៉ុន (ខ្ទង់ ៣,៩០លានដុល្លារ) ប៉ុន្តែ​ក៏បាន​ជូនឪពុកម្ដាយ​កាល​ពីឆ្នាំ​មុន។

ឆ្នាំ ២០១៨ Suga បាន​ទិញ វីឡាមួយកន្លែង​នៅ Hannam-Dong ក្នុង​តម្លៃ ៣,៤ពាន់លានវ៉ុន (ខ្ទង់ ២,៩៥លានដុល្លារ)។

រីឯ J-Hope បាន​ទិញ ប៉ុន្តែ​ក៏​បាន​លក់វីឡា ​"Trimage” ក្នុង​តម្លៃ ៣,៧ពាន់លានវ៉ុន (ខ្ទង់ ៣,២១លានវ៉ុន)។

៣. Chanyeol និង Sehun (EXO): រហស្សនាមសេដ្ឋីអចលនទ្រព្យវ័យក្មេង

គិតក្នុង​ក្រុម Chanyeol គឺជាអ្នក​ដែល​មាន​សមត្ថភាព​កាន់កាប់អគារផ្ទាល់ខ្លួន​មុនគេ ហើយ​ត្រូវ​បាន​មហាជន​លើក​សរសើរ​ថា​ជា​ យុវជន​អស្ចារ្យ​ដែល​មាន​លុយ​កានើពេញៗដៃទាំងវ័យ​ក្មេង។ កាលពីស្ថិតក្នុង​វ័យ​ ២០ឆ្នាំស្ដើង លោក​មាន​អគារវ​ខ្លួន​ឯង​ទៅហើយនៅ Mapo ដែល​មាន​តម្លៃ ២,២៧ពាន់លានវ៉ុន (ខ្ទង់ ១,៩៧លានដុល្លារ)​។

ចូល​ដល់ឆ្នាំ ២០១៩ Sehun សមាជិក​ដែល​ក្មេង​ជាងគេ​ក្នុង​ក្រុម បាន​ក្លាយជាម្ចាស់អចលនទ្រព្យវ័យក្មេង ក្រោយចំណាយលុយទាំងបាច់ៗទិញ​អគារតម្លៃ ៣,៣៥៦ពាន់លានវ៉ុន (ខ្ទង់ ២,៩១លានដុល្លារ)​ នៅ Sangdo-dong។ ប៉ុន្តែក៏មាន​សេចក្ដីរាយការណ៍កាល​ពីខែកញ្ញា ឆ្នាំ២០១៦ ​លោកក៏បាន​ទិញ​វីឡានៅ Gangnam ក្នុង​តម្លៃ ១,៦៦ពាន់លានវ៉ុន (ខ្ទង់ ១,៤៤លានដុល្លារ) ដែរ៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់