• 2021-08-16 03:09:36
  • ស្ទីលតារា

ម្នាក់​ៗ​​ស្ទីល​កប់ស៊េរី មើល និសា សុគន្ធ​កញ្ញា និង អ៊ីវ៉ាធីណា ជំនាន់​នៅ​ស្លុយ មើល​ហើយ​ចង់​អស់សំណើច​

  • 2021-08-16 03:09:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱក សុគន្ធ​កញ្ញា សុគន្ធ និសា និង លី អ៊ីវ៉ាធីណា បច្ចុប្បន្ន​បាន និង​កំពុង​រីករាយជាមួយ​ជីវិត​រៀងៗ​ខ្លួន តែ​បើ​វិល​ត្រឡប់​ទៅ​អតីតកាល ​ពួក​គេ​ធ្លាប់​ជា​តារា​ចម្រៀង​រួម​ទ្រនំ និង​មាន​អនុស្សាវរីយ៍​ល្អ​​នៅ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​មួយ​ជាមួយ​គ្នា​ទៀត ហើយ​អ្វី​រឹត​តែ​ពិសេស គឺ​ម្នាក់​ៗ​រៀបរយខ្លួន​ជាមួយ​ស្ទីលកប់ស៊េរី​រៀង​ខ្លួន។

សកម្មភាព​នោះ និយាយ​ពី​ឃ្លិប​វីដេអូ​មួយ​របស់​ពួក​គេ​ដែល​បាន​លេច​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ថ្មី​ៗ​នេះ។ ទំព័រ​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង សុគន្ធ និសា បាន​យកវីដេអូ​ដ៏​កម្រ​នោះ​មក​បង្ហោះ​សារ​ជា​ថ្មី ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​គគ្រឹកគគ្រេង។ តាម​រយៈ​សារ​នៅ​លើ​វីដេអូ តារា​ចម្រៀង​ស្រី​ទាំង ៣បាន​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ធំ​មួយ​នៅ​ខេត្ត​សៀមរាប។

វេលា​នោះ ពួក​គេ​បាន​បក​ស្រាយ​រួម​គ្នា​នូវ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "ពាក្យ​ស្រឡាញ់​ពាក្រ​ស្អប់" ដែល​បទ​នោះ​ស្ថិត​ក្រោម​ផលិតកម្ម U2។ វីដេអូ​មាន​រយៈ​ពេល​ជាង ១នាទី បាន​ធ្វើ​ឲ្យ​មាន​ការ​រំជើប​រំជួល​ជា​ថ្មី អតីតកាល​ដ៏​រីករាយ​ជាមួយ​តារា​ចម្រៀង​ទាំង​បី និង​ជា​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ។ ដូច្នេះ​ហើយ ប្រិយមិត្ត​បាន​ប្រាថ្នា​ចង់​បាន​ទិដ្ឋភាព​នោះ​វិល​ត្រឡប់​ជា​ថ្មី​នៅ​ឆ្នាំ ២០២១​នេះ។

យ៉ាង​ណា​ក៏​ដោយ គេ​មិន​ដឹង​ថា​ការ​រំពឹង​នោះអាច​ទៅ​រួច ឬ​អត់​នោះ​ទេ ត្បិត​ថា បច្ចុប្បន្ន​ពួក​គេ​បាន​បែក​ខ្ញែក​គ្នា​អស់​ទៅ​ហើយ ក្នុង​នោះ សុគន្ធ និសា និង សុគន្ធកញ្ញា​ នៅ​ក្នុង​ផលិតកម្ម​ជាមួយ​គ្នា ដោយ​ឡែក អ៊ីវ៉ាធីណា នៅ​ផលិតកម្ម​ផ្សេង និង​បាន​ថយ​ឆ្ងាយ​ទៅ​ហើយ​ពី​ការងារ​ច្រៀងរាំ តែ​កំពុង​ជោគជាំ​ជាមួយ​នឹង​អាជីវកម្ម​មួយ​ចំនួន​ទៅ​ហើយ​នោះ។

កើត ឬ​មិន​កើត​វិញ កុំ​ទាន់​គិត តោះ...ឥឡូវ​ទៅ​ពួក​គេ​ជំនាន់​នៅ​ស្លុយ​ទាំង​អស់​គ្នា​សិន៖

អត្ថបទ៖ ទារិកា

មតិយោបល់