• 2021-08-23 02:38:09
  • ស្ទីលតារា

ប្លែកភ្នែកណាស់ ! ណុបបាយ៉ារិទ្ធស្លៀកពាក់ស្តាយ៍អនិកជនខ្មែរ នៅអាមេរិកឆ្នាំ៨០-៩០ សង្ហាកប់ម៉ង

  • 2021-08-23 02:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងសំឡេងស្រទន់ សាច់សខ្ចី ក្នុងផលិតកម្មរស្មីហង្សមាស លោក ណុបបាយ៉ារិទ្ធ លេងស្តាយ៍ស្លៀកពាក់យ៉ាងប្លែកភ្នែក ឡើងសង្ហារហូតធ្វើឲ្យមហាជនគាំទ្រ និងសរសើរមិនដាច់ពីមាត់ ។

ពេលថ្មីៗនេះ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុករបស់លោក ជាមួយស្តាយ៍ប្លែកបែបអនិកជនខ្មែរនៅអាមេរិកកាលឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ដោយយកស្តាយ៍តាមបែបស្ទាវសេរ៊ីចាស់តាមតារាបរទេសមួយរូប ដោយស្លៀកសំលៀកបំពាក់ខោខូវប៊យជើងវែង អមដោយអាវក្រៅក្រឡាការ៉ូ រំលេចទៅដោយអាវសខាងក្នុង រួមទាំងម៉ូតសក់រួញអង្គាដី មើលទៅសាកសមណាស់ ពិតជាសង្ហាមានមន្តស្នេហ៏ទាក់ទាញតែម្តង មិនចាញ់តារាបរទេសមួយរូប កាលពីជំនាន់នោះឡើយ ។

បើក្រឡេកទៅមើលហ្វេនៗដែលជាអ្នកគាំទ្រលោកវិញ បានពោលពាក្យសរសើរ ចំពោះតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ ដែលពូកែលេងស្តាយ៍មើលទៅមិនឲ្យហ្វេនសាំភ្នែក ខ្លះទៀតសរសើរថា ម៉ូតសក់របស់លោកបែបនេះ សាកសមណាស់ ឯខ្លះទៀត ថា សង្ហាដូច១៨ឆ្នាំច្ចឹង ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម