• 2021-08-23 04:06:10
  • ចម្រៀង

អ្នកគាំទ្រ​ថា អ៊ុក សុវណ្ណារី ចេញ​មួយ​បទ​នេះ ដូច​ទះ​កណ្ដាល​មុខ​ប្រុសៗ

  • 2021-08-23 04:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​តូច អ៊ុក សុវណ្ណារី ទើប​តែ​ចេះ​បទ​ថ្មី​ទៀត​នៅ​ថ្ងៃមិញ​នេះ ស្រប​ពេល​ប្រិយមិត្ត​របស់​នាង​បាន និង​កំពុង​សាទរ និង​ខ្លះ​លើក​ឡើង​ថា មួយ​បទ​នេះ ដូច​ទះកណ្ដាល​មុខ​ប្រុស​ៗ​អីចឹង​!។

បទ​ចម្រៀង​ដែល​កំពុង​ចាក់ដោត​នេះ មាន​ចំណង​ជើង​ថា "ស្អប់​មនុស្ស​សម្ដែង" ជា​ប្រភេទ​បទ​រសជាតិ​ថ្មី​មួយ​ទៀត​របស់​តារាចម្រៀង ដែល​ប្រិយមិត្ត​នាង​ហៅ​ថា "idol តូច" ជាមួយ​បទ​ភ្លេច​បែប​រន្ថើន​ជាមួយ​សំឡេង​បុកបាស់ ស្រប​ពេល​តារាចម្រៀង​ក៏​បញ្ចេញ​កាយ​វិការ​រាំ​ញាក់​ស្មា​គ្រលែង​ចង្កេះ​តាម​ចង្វាក់​ភ្លេង​យ៉ាង​ឡូយ​ដែរ។

ខ្លឹមសារ​បទ​ចម្រៀង បាន​លើក​ឡើង​ពី​ភាគី​បុរស​មួយ​ចំនួន​ដែល​មិន​មាន​ស្នេហា​ពិត​ចំពោះ​ដៃគូ ប៉ុន្តែ​អ្វី​ដែល​ស្ដែង​ចេញ​មុខ ជា​អ្វី​ដែល​គ្រាន់​តែ​ល្អ​មើល និង​លាក់​ទុក​រឿង​ពិត​នៅ​ពី​ក្រោយ...ការ​លះបង់ ការ​ផ្ដល់​អ្វី​ៗ​ឲ្យ​ឃើញ ពេល​ខ្លះ គ្រាន់​តែ​ដើម្បី​ផលប្រយោជន៍​ណា​មួយ ដែល​គេ​ជឿ​ថា ​មាន​ពិត​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន និង​មិន​ថា​នៅ​ក្នុង​អនាគត​ថែម​ទៀត។

ស្ដាប់​ទៅ​ដូច​ចាក់​ចំ​ៗណាស់ ហើយ​មិន​ដឹង​ចំ​នរណា​ខ្លះ​ទេ...តោះ ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់