• 2021-08-24 03:42:20
  • ចម្រៀង

ធ្លាប់តែ Live លក់ផលិតផល ពេលនេះប្រពន្ធលោក កែវ វាសនា សម្តែងបទចម្រៀងភ្ជុំបិណ្ឌជាមួយប្តីជាលើកដំបូង យ៉ាងសម

  • 2021-08-24 03:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង លឹមសុគន្ធារី ភរិយារបស់លោក កែវ វាសនា ត្រូវបានគេស្គាល់ថា ជាថៅកែស្រីលក់ផលិតផលរក្សាសម្រស់ដ៏ល្បីរកចំណូលបានច្រើន ស្រាប់តែបញ្ចេញវីដេអូបទចម្រៀងមួយបទដែលសម្តែងកាយវិការជាមួយប្តី ជាលើកដំបូងរហូតផ្អើលអ្នកគាំទ្រ ។

ថ្មីៗនេះ ប្រពន្ធលោក កែវ វាសនា បានបញ្ចេញវីដេអូបទចម្រៀងភ្ជុំបិណ្ឌមួយបទ នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ដោយសម្តែងជាកាយវិការ ជាមួយប្តីយ៉ាងរស់រវើកតែម្តង និងសមឥតទាស់ ក្នុងនោះអ្នកនាងបានបញ្ជាក់ថា បទ «ជូនអូនទៅម៉ែ» នេះគឺជាបទដំបូងហើយដែលសម្តែងជាមួយប្តី ដោយប្តីជាអ្នកច្រៀង ហើយការសម្តែងនេះមិនទាន់ល្អឥតខ្ចោះទេ ។

ក្នុងនោះដែរ បើក្រឡេកទៅអ្នកគាំទ្រលោក កែវ វាសនា និងតំណាងចែកចាយផលិតផលរបស់អ្នកនាង បានសរសើរពីភាពប៉ិនប្រសប់របស់អ្នកនាង ដោយអ្នកខ្លះថា លើកដំបូងល្អណាស់ តែបើបានច្រៀងឆ្លងឆ្លើយទៀតមិនដឹងពីរោះនិងសមគ្នាយ៉ាងណាទេ។

តោះ...ទស្សនា​សមិទ្ធផល​សិល្បៈ​ថ្មី​របស់ប្រពន្ធលោក កែវ វាសនា ទាំង​អស់​គ្នា!

អត្ថបទ៖ Tep Sovannmoly

មតិយោបល់