• 2021-08-31 04:13:13
  • ព័ត៌មាន

វិន័យ ៣ធំសំខាន់ៗសម្រាប់អ្នកហ្វឹកហាត់របស់ SM តាមពិតកើតចេញដោយសារ Super Junior

  • 2021-08-31 04:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសប្ដាហ៍នេះ​ Eunhyuk, Ryeowook (Super Junior) បាន​ចូលរួម​ជាមួយនឹង​ Sunny (Girls’ Generation) សម្រាប់​ភាគ​ដំបូង​របស់ Legendary Trainee។ អ្នកទាំង ៣​បាន​ពិភាក្សាគ្នា​ពី​ពេលវេលារបស់ពួកគេ​កាល​ពីនៅជា Trainee របស់ SM។ ឆ្លៀតពេល​ជាមួយគ្នានោះ Eunhyuk ក៏បាន​ទម្លាយថា​ វិន័យ​ធំសំខាន់ ៣របស់អ្នកហ្វឹកហាត់ចំណូលថ្មី (Trainee) គឺត្រូវបាន​បង្កើតឡើង ដោយសារតែសមាជិក Super Junior។ វិន័យទាំង ៣​នោះរួមមាន៖

១. Trainee មិនអាច​ទាក់ទងស្នេហាទេ

រឿងនេះ​ក៏មិនខុសពីក្រុមហ៊ុន​ K-Pop ផ្សេងទៀតដែរ ប៉ុន្តែ​សម្រាប់អ្នកហ្វឹកហាត់របស់ SM មិនអនុញ្ញាតឲ្យទាក់ទងស្នេហាជាមួយគ្នាទេ។ ប៉ុន្តែករណីនេះមិនមែនត្រូវហាមផ្ដាច់រហូតឡើយ។

Eunhyuk និយាយថា​ កាលពីពេល​ដែល​លោកនៅជា Trainee កាលនោះពិតជា​មាន​អ្នកទាក់ទងស្នេហាគ្នា​ច្រើនណាស់ រហូត Trainee ប្រុសស្រី ត្រូវគេ​តម្រូវឲ្យចែកម៉ោងរៀនទៀត។

២. Trainee មិនអាចញ៉ាំអាហារថ្លៃៗទេ

ផ្អែក​តាម​សម្ដី Sunny គេ​មាន​កម្រិតតម្លៃ ទៅ​លើអាហាររបស់អ្នកហ្វឹកហាត់នៅ SMEunhyuk ក៏ចូលមក​និយាយទៀត ពេល​ឃើញអាហារដែល Sunny លើកយក​មក​បង្ហាញ។ ម្ហូប​នេះ​ល្បីថាមាន​ឈ្មោះ​ «L.A Meals» ជាការបញ្ចូលគ្នាតាំងពីសាច់ជ្រូកចៀនជប៉ុន ត្រីចៀនCulets និង ស្តេក Hamburger។

ពិតណាស់ SM ផ្ដល់ឈុតអាហារសម្រាប់អ្នកហ្វឹកហាត់ទាំងអស់ ប៉ុន្តែ​សម្រាប់ឈុត «L.A Meals» មាន​តម្លៃថ្លៃ​ជាងគេក្នុងចំណោម​អាហារទាំងអស់ ហេតុនេះទើប Trainee នាំគ្នាហៅញ៉ាំតែឈុតនេះ។

សរុបមក Sunny និយាយ​ថា «ខ្ញុំគិតថា វា​ជារឿង​ត្រឹម​ត្រូវ​ហើយ ដែល​ពួកគេកំណត់តម្លៃ ដោយសារតែអ្នកទាំងអស់គ្នា»

៣. Trainee ត្រូវ​តែ​ញ៉ាំអាហារ តាម​ម៉ោងដែល​បាន​កំណត់

Sunny ក៏បាន​បង្ហើបថា​អ្នកហ្វឹកហាត់របស់ SM ត្រូវ​បានអនុញ្ញាតឲ្យញ៉ាំតែអាហារតាមម៉ោង​ដែលបាន​កំណត់ប៉ុណ្ណោះ ប៉ុន្តែ Eunhyuk សារភាព​ថា វិន័យនេះ ត្រូវ​បានបង្កើតឡើង ទើបតែ​ក្រោយពេលជំនាន់ Super Junior ក្លាយជា Trainee ទេ។

Sunny និយាយថា ៖ «ពេល​អ្នក​នៅជា Trainee អ្នកនឹងមានអារម្មណ៍ថា​ឃ្លានជាប់ មិនថា​ញ៉ាំច្រើនយ៉ាងណាទេ។ ១ម៉ោងក្រោយអីហ្នឹង អ្នកនឹង​ឃ្លានទៀតហើយ»

ងាកទៅ​ Eunhyuk វិញ បាន​លើកឡើងថា​ គោលការណ៍ញ៉ាំឲ្យត្រូវម៉ោងពេល​នេះ ត្រូវបាន​បង្កើត ក៏ដោយសារតែ Super Junior។ នេះ​ក៏ព្រោះ​តែពេល​នោះ គ្រប់គ្នា​ញ៉ាំឥតឈប់ មានន័យ​ថានឹកឃើញឃ្លានរកអីញ៉ាំភ្លាម ជាហេតុធ្វើឲ្យមើលមកខុសសណ្ដាប់ធ្នាប់ពេក ទើប SM សម្រេច​បង្កើតវិន័យនេះ៕ ​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់