• 2021-09-09 07:06:11
  • ចម្រៀង

បទថៃល្បី​ខ្លាំង​ក្នុង​Tik Tok នេះ តាម​ពិត​មាន​ប្រភព​ និងលំនាំសំនៀងដើម​ពី​ខ្មែរ​សោះ!

  • 2021-09-09 07:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​បណ្ដាញ​សង្គម ជា​ពិសេស​អ្នកលេង​ Tik Tok បាននាំ​គ្នា​ចែក​រំលែក​កាន់​តែ​ច្រើន​ឡើង​នូវ​ចម្រៀង​ថៃ​១​បទ​ដែល​លំនាំ​បទ​ខ្មែរ​ក្រោម​ចំណង​ជើង​ថា"៥​ឆ្នាំ​ទៀត​ម៉ែ"ដែល​ជា​សំនៀង​ដើម​របស់​តារា​ចម្រៀង​ចាស់វស្សារបស់​ខ្មែរយើង គឺអ្នកនាង ម៉េង កែវពេជ្រចិន្ដា។

សំនៀង​ដែល​កំពុងពេញ​និយម​នៅ​លើ Tik Tok ហើយ​គេ​ធ្វើ​កាយវិការ​ទៅ​តាម​សំនៀង​នេះ​ បើ​គេស្ដាប់​មួយ​ភ្លែត​ គឺពិបាក​នឹង​ដឹង​ថា​អ្នកចម្រៀងច្រៀងជា​ភាសា​អ្វីណាស់ ព្រោះ​សំនៀង​នោះ​មាន​លក្ខណៈ​ក្ងួរ​ស្ដាប់​ទៅ​ស្រដៀង​នឹង​ភាសា​វៀតណាម​បន្តិច និង​ថៃ​បន្តិច។ តាម​ពិត បទ​នោះ គឺ​ច្រៀង​ដោយ​អ្នក​ចម្រៀង​ប្រុស​ជនជាតិ​ថៃ​ម្នាក់ ដោយ​ច្រៀង​លំនាំ​ដើម​ចេញ​ពី​ការ​និពន្ធ និង​ការ​ច្រៀង​របស់​អ្នក​ចម្រៀង​ខ្មែរ។

បទ"៥​ឆ្នាំ​ទៀត​ម៉ែ" គេ​ឃើញ​ច្រៀង​មុន​គេដោយ​តារា​ចម្រៀង​ចាស់​វស្សា ម៉េង កែវពេជ្រចិន្ដា នៅក្នុងMV របស់ផលិតកម្ម SK។ ក្រោយមកទៀត ក៏​តារា​ខ្មែរ និង​អ្នកចម្រៀងយកបទនេះទៅ​ច្រៀង​ឡើង​ដោយគ្រាន់តែដូរប៉ារ៉ូលបន្ដិចៗយ៉ាងព្រោង​ព្រាត រហូត​ដល់​ចុង​ក្រោយ​នេះ​ស្រាប់​តែ​លេចមុខ​តារា​ចម្រៀង​ប្រុស​ជនជាតិ​ថៃ​ម្នាក់​ច្រៀង​បទ​នេះ​ឡើង​វិញ​ជា​ភាសា​ថៃ ទទួល​បាន​ការ​គាំទ្រ​ច្រើន​។

អ្នក​ស្រឡាញ់​វិស័យ​ចម្រៀង​ខ្មែរ​ភាគ​ច្រើន និយាយ​ថា រវាង​បទ​ខ្មែរ និង​បទ​ថៃ​ដែល​អ្នក​ចម្រៀងយក​លំនាំ​តែ​មួយ​នេះ គឺ​ពីរោះ​ម្យ៉ាង​ម្នាក់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់