• 2021-09-09 07:44:28
  • ព័ត៌មាន

ឡូយណាស់! នូ ទឹមស្រីនាថ MCG 2014 នឹងក្លាយជាគណៈកម្មការមួយរូបប្រចាំ MGC2021

  • 2021-09-09 07:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឹតតែពិសេសនៅរដូវកាលថ្មីក្នុងការប្រកួតដ៏អស្ចារ្យ Miss Grand Cambodia 2021 នេះដោយបវរកញ្ញា នូ ទឹមស្រីនាថ Miss Grand Cambodia 2014 នឹងក្លាយជាគណៈកម្មការបន្ថែមមួយរូបទៀតនៅឆ្នាំពិសេសនេះ។

នៅប៉ុន្មានម៉ោងមុននេះទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand Cambodia បានបង្ហាញនូវមុខមាត់ ដ៏ស្រស់សោភារបស់គណៈកម្មការមួយរូបធ្លាប់ជាជយលាភីប្រចាំឆ្នាំ២០១៤ គឺស្រីស្អាត នូ ទឹមស្រីនាថ នឹងចូលរួមដាក់ពិន្ទុកយ៉ាងសុក្រឹតជូបបវរកញ្ញាតំណាងខេត្តទាំង២៥រូប រួមជាមួយគណៈកម្មការស្រី ស្អាត៤រូបផ្សេងទៀតសុទ្ធសឹងតែជាម្ចាស់ជយលាភីប្រចាំឆ្នាំមានកញ្ញា ខ្លឹម ស្រីគា ជយលាភី MGC 2017 , អ្នកនាង ឌី លីកា ជយលាភី MGC 2018, កញ្ញា ដេត ស្រីនាឌ ជាជយលាភី MGC 2019 , កញ្ញា លីវ ជីវលី ជាជយលាភី MGC ២០២០

រម្លឹកផងដែរថា នូ ទឹមស្រីនាថ មិនត្រឹមតែជាប់ជយលាភី Miss Grand Cambodia 2014 ប៉ុណ្ណោះទេ នៅក្នុងឆ្នាំនោះផ្ទាល់នាងក៏ទទួលបានពានរង្វាន់ប្រជាប្រិយភាពផងដែរ។ ដោយឡែកក្រៅពីជាតារាម៉ូ ដែល នូ ទឹមស្រីនាថ មានតួនាទីក្នុងជួររាជការ ជាប៉ូលីសថែម​ទៀត៕

អត្ថបទ៖ Pav SreyPich

មតិយោបល់