• 2021-09-14 04:55:52
  • ចម្រៀង

ក្រោយមានមន្ទិល ពេលនេះ Galaxy ចេញបទ «RIP» ជាផ្លូវការ ព្រមលេចមុខតារារ៉េបថ្មីទៀត

  • 2021-09-14 04:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានមន្ទិលមួយក្រោយពីបានបញ្ចេញ Poster ទៅលើបទចំរៀងមួយបទកាលពីម្សឹលមិញនេះ ពេលនេះផលិតកម្ម Galaxy Navatra បានបញ្ចេញបទចំរៀង RIP ពេញ ដោយ MV ប្លែកភ្នែក រហូតធ្វើឲ្យអ្នកគាំទ្រពេញចិត្តនិងសរសើរយ៉ាងខ្លាំង ។

នៅប៉ុន្មានម៉ោងមុននេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញ MV ចំរៀងពេញមួយបទ ដែលមានចំណងជើងថា «RIP» ជាផ្លូវការហើយនៅលើ ឆានែល Youtube របស់ផលិតកម្ម ដែលច្រៀងដោយ តារាស្រីតូច អ៊ុក សុវណ្ណារី និង តារាចម្រៀងរ៉េបថ្មីមួយរូបដែលមានឈ្មោះថា Snooga & Rawyer តាមរយៈបទនេះដែរ បានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ចាក់ដោតអ្នកទស្សនា ឲ្យស្លុងនិងលន្លង់លន្លោចតាម ដោយខុសប្លែកពីMV មុនៗ។

តាមរយៈ MV ចំរៀងមួយបទនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរពេញៗមាត់ថាពិរោះខ្លាំងណាស់ MV ប្លែក ជក់ចិត្ត អ្នកខ្លះទៀតថា MV ក៏ល្អបទចំរៀងក៏ពិរោះស្តាប់ហើយទាក់ទាញអារម្មណ៏ អស្ចារ្យណាស់ រីឯអ្នកខ្លះទៀតថា រស់ជាតិថ្មីទាំងអត្ថន័យ និងការសម្តែង ហើយគុណភាពMV ច្បាស់ល្អថែមទៀតផង ។

រំលឹកឲ្យដឹងផងដែរថា តាមរយៈបទចំរៀងមួយបទនេះ នាយកគ្រប់គ្រង លោក យឹម តាស្រង់ក៏បានបញ្ជាក់ថា តាមរយៈបទនេះដែរ គឺមានអ្នកនិពន្ធរួមគ្នាដល់ទៅ ៤រូបឯណោះ ហើយវាគឺជាបទបើកក្បាលរបស់ Galaxy Navatra ដែលនឹងចាប់ផ្តើមធ្វើឲ្យមាន គុណភាពជាចម្បង ការផ្ចិតផ្ចង់ និងផ្លាស់ប្តូរថ្មីជាបន្តបន្ទាប់ ។

តោះ! មកទស្សនាដូចខាងក្រោម៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់