• 2021-09-14 08:12:18
  • ព័ត៌មាន

ជាប់សម្ពាយណែនខ្លួនពេក នូ ទឹមស្រីនៀត បដិសេធការងារសិល្បៈហូរហែបានត្រឹមសោកស្ដាយ

  • 2021-09-14 08:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ជយលាភី Miss Grand Cambodia 2014 កញ្ញា នូ ទឹមស្រីនៀត ហាក់ស្ងប់ស្ងាត់ឃ្លាតឆ្ងាយពី វិស័យសិល្បៈខ្លាំង រហូតមកដល់ពេលបច្ចុប្បន្ននេះ ស្របពេលមិត្តរួមអាជីពមួយចំនួនរីកមុខរីកមាត់ ស្រវ៉ាការងារលើជីវិតជាអ្នកសិល្បៈ។

មហាជននិយមអ្នកគាំទ្រវិស័យដើរម៉ូដកម្ពុជាប្រាកដជាបានស្គាល់មកហើយពីស្រីស្អាត នូ ទឹមស្រីនៀត ម្ចាស់ជយលាភី Miss Grand Cambodia 2014 ប៉ុន្តែវត្តមានរបស់តារាស្រីរូបនេះហាក់មិនសូវលេច មុខលើការងារសិល្បៈទាល់តែសោះ។ យ៉ាងណាមិញជុំវិញបញ្ហាមិនសូវមានវត្តមានលើសិល្បៈនេះ កញ្ញាទើបបង្ហើបប្រាប់ Sabay កាលពីថ្មីៗនេះថាការដែលបងមិនបានប្រឡូកក្នុងសិល្បៈអស់រយៈពេល ច្រើនឆ្នាំមកនេះដោយសារតែមមាញឹកខ្លាំងពេកចំពោះតួនាទីក្នុងជួររាជការ និងបន្តការរៀនសូត្រថ្នាក់ជាន់ខ្ពស់ ដែលធ្វើឲ្យនាងមិនពេលគ្រប់គ្រាន់សម្រាប់ទទួលការងារសិល្បៈបន្ថែម។

នូ ទឹមស្រីនៀត៖”ចាស៎អូន និយាយទៅសម្រាប់ការងារសិល្បៈ ពេលដែលទំនេរពីការរៀន និងធ្វើការ បងទទួល ប៉ុន្តែសម្រាប់ថ្ងៃណាជាន់រៀនបងអត់ទទួលទេ អ៊ីចឹងហើយទើបបងមិនសូវមានមុខក្នុងសិល្បៈ” ។

Miss Grand Cambodia 2014 រូបនេះបានបន្តថាសម្រាប់កញ្ញាផ្ទាល់ មិនបោះបង់ចោលការងារ សិល្បៈនោះទេ គ្រាន់តែមិនសូវមានពេលវេលាគ្រប់គ្រាន់ធ្វើវាពេញលេចដោយសារតែភាពមមាញឹក ផ្ដោតសំខាន់លើការរៀនសូត្រ និងការងារក្នុងជួររាជការ។ កន្លងមកតារាម៉ូដែលរូបនេះបដិសេធ ការងារសិល្បៈមិនតិចនោះទេ មិនតែប៉ុណ្ណោះធ្លាប់មានបណ្ដាក្រុមហ៊ុនអញ្ជើញនាងឱ្យចូលរួមសម្ដែង រឿងទៀតផង ប៉ុន្តែស្រីស្អាតរូបនេះបានត្រឹមសោកស្ដាយ។

ដោយឡែកបើទោះជាមិនសូវមានវត្តមានញឹកញាប់យ៉ាងណាក្ដី ស្រីនៀត នៅតែឆ្លៀតចូលរួមធ្វើជា គណៈកម្មការពិសេសមួយរូបក្នុងកម្មវិធី Miss Grand Cambodia 2021 នៅថ្ងៃទី២៤ តុលា ខាងមុខនេះ

អត្ថបទ៖ Pav SreyPich

មតិយោបល់