• 2021-09-21 01:45:00
  • ស្ទីលតារា

រដូវភ្ជុំជិតមកដល់ហើយ មកមើលម៉ូតសំលៀកបំពាក់ពាក់ប្រពៃណីខ្មែរសាមញ្ញៗពេញនិយមរបស់តារាទាំងនេះ

  • 2021-09-21 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះ រដូវកាន់បិណ្ឌនឹងភ្ជុំបិណ្ឌជិតមកដល់ហើយ សម្រាប់មិត្តនារីៗនិងបុរសៗ ទាំងឡាយត្រៀមសម្លៀកបំពាក់សម្រាប់ស្លៀកទៅវត្តនារដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះហើយរឺនៅ ?បើមិនទាន់ត្រៀមទេ ថ្ងៃនេះ Sabay នាំយកសំលៀកបំពាក់របស់តារាប្រុសស្រីទាំង៩ដួងនេះ​ មកបង្ហាញជូនលោកអ្នក សម្លៀកបំពាក់របស់តារាទាំងនេះ មើលទៅស្រស់ស្អាត ថ្លៃថ្នូរ បែបខ្មែរ ទន់ភ្លន់ ទៀតផង ។

ដោយឡែកតាំងពី​ដើមរៀង​មក ស្ដ្រីទាំង​ចាស់ទាំង​ក្មេងជ្រើស​រើសសំលៀក​បំពាក់ព្រោះរដូវ​នេះជារដូវ​បុណ្យទាន ជាពិសេស​បុណ្យភ្ជុំបិណ្ឌ ដែល​ជាបុណ្យ​ប្រពៃណី​ខ្មែរដ៏ធំនោះ ឈាន​ចូលមក​ដល់ហើយ ​ក្នុងការស្លៀក​ពាក់ទៅវត្ដ មិនថា​សម្រាប់​ពេលបុណ្យភ្ជុំ ឬ​បុណ្យទាន​ច្រើន​តែពាក់អាវ​ប៉ាក់ពណ៌ស​ជាមួយ​សំពត់​បត់បែបហូល ផាមួង​ ។ ចាស់បុរាណ​លោកយល់​ថាពណ៌ស គឺតំណាង​ឱ្យភាពស្អាត បរិសុទ្ធ គ្មានមន្ទិល គឺមានន័យថា​ធ្វើបុណ្យ​ដោយ​ចិត្ដស្មោះស បង្ហាញ​ឱ្យឃើញ​ពីសេចក្ដី​ថ្លៃថ្នូរ​របស់មនុស្ស​ម្នាក់ៗ​ផងដែរ។

តោះមកមើលសម្លៀកបំពាក់របស់តារាប្រុសស្រីទាំងអស់គ្នា ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម