• 2021-09-23 04:24:33
  • ព័ត៌មាន

ក្រៅពីជូនពរខួបកំណើតគូស្នេហ៍ថ្លើមថ្លៃ Luhan នៅឆ្លៀតបង្ហាញរូបសាក់ថ្មី ទំនងតំណាងឲ្យ Xiaotong ទៀត

  • 2021-09-23 04:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luhan និង Guan Xiaotong ទាក់ទងស្នេហាជាមួយគ្នា ៥ឆ្នាំហើយ ហើយកាលពីថ្ងៃទី១៧ ខែកញ្ញា ក៏ត្រូវនឹង​ថ្ងៃខួប​កំណើតរបស់ Xiaotong គម្រប់ ២៤ឆ្នាំ ដែរ។ ជាមួយគ្នានោះ តាមទម្លាប់ Luhan តែង​បង្ហោះ​សារជូនពរសង្សារបណ្ដូលចិត្តជានិច្ច ដូច្នេះ​បើគិតទាំងឆ្នាំនេះ វា​មាន​រយៈពេល ៥ឆ្នាំជាប់គ្នាហើយ។

ដោយឡែក​នៅឆ្នាំនេះ ហាក់ដូចជា​មាន​អ្វី​ចម្លែកលើសឆ្នាំមុនៗ ដោយសារក្រៅពីពាក្យជូនពរ Luhan បាន​បង្ហោះ​រូបសាក់ថ្មី ដែលហាក់ដូចជា​បង្កប់ន័យ​អ្វី​មួយចំពោះ Guan Xiaotong។ នៅថ្ងៃទី២១ ខែកញ្ញា Luhan បាន​បង្ហោះ​រូបភាពស្នាមសាក់នៅ​លើ Instagram ដែល​ជា​អ្វី​ដែល​អ្នក​ប្រើបណ្ដាញសង្គម​មាន​ការសង្ស័យ​ ព្រោះ​វាស្រដៀងទៅនឹង​រូប Background របស់ Xiaotong លើ Weibo

ដោយឡែកនៅចំថ្ងៃបុណ្យ Mid-Autumn របស់ប្រទេស​ចិនគឺនៅថ្ងៃទី២១ ខែកញ្ញា Xiaotong ក៏បាន​បង្ហោះរូបនំសែន​លោកខែ មាន​ស្នូលពងទា ហើយសរសេរ Caption សួរគ្រប់គ្នាថា៖ «ចុះ​ចំណែកអ្នកទាំងអស់គ្នាវិញ?»

រយៈពេល ៤០នាទីក្រោយ Guan Xiaotong បង្ហោះ Luhan ក៏ Post រូប​នំ​លោកសែន​លោកខែដែរ ដោយសរសេរថា «ខ្ញុំ​ចូលចិត្តញ៉ាំនំដែលមាន​ស្នូលពងទា»

ភស្តុតាងទាំងនេះ​កាន់តែ​បញ្ជាក់​ច្បាស់​ឡើង ថា​ទំនាក់ទំនងរបស់​អ្នកទាំង ២​កាន់តែ​ស្អិតល្មួត​នឹងគ្នា មិនមាន​អ្វី​រកាំរកូស ដូចពាក្យចចាមអារ៉ាម​មួយចំនួន​បាន​ផ្ទុះឡើងទេ៕

ប្រភព៖ 38jiejie.com

អត្ថបទ៖ យី សុធារី

មតិយោបល់