• 2021-09-25 08:45:56
  • ព័ត៌មាន

ផ្អើល​ហ្មង! ប្អូន​ប្រុស​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា កុម្ម៉ង់ទិញរថយន្តទំនើប Rolls-Royce ម្ដង​ពីរគ្រឿង

  • 2021-09-25 08:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿង ត្រូវបានអ្នកជំនួញអចលនទ្រព្យវ័យក្មេងជា​ប្អូន​ប្រុស​បង្កើត ឡេង ណាវ៉ាត្រា គឺ​ឧកញ៉ា ឡេង និមល បាន​បញ្ជាទិញយក option ពិសេស តម្លៃខ្ទង់លានដុល្លារអាមេរិក។

រថយន្ត​លំដាប់​អភិជន​នោះ បាន​ដឹក​មក​ដល់ ភូមិ​គ្រឹះ​របស់​ឧកញ៉ា ថ្មី​ៗ ហើយ​គេ​ឃើញ ឧកញ៉ា ឡេង និមល បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ថែម​ទៀត ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

តាមរយៈការបង្ហោះលើទំព័រហ្វេសបុុកផ្ទាល់ខ្លួន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រជាច្រើនអបអរសាទរជូនពរលោកឧកញ៉ា និងលោកជំទាវវ័យក្មេងទាំងពីរ ក្នុងការទទួលបានកាដូជីវិតថ្មីបន្ថែម បន្ទាប់ជោគជ័យជាមួយនឹងដំណើរជីវិតជាច្រើនផ្សេងទៀត។

តាម​ប្អូន​ប្រុស​របស់​អ្នក​ឧកញ៉ា រថយន្ត Rolls-Royce ២គ្រឿង ដែល​បាន​កុម្ម៉ង់ គឺ​ដើម្បី​ជា​និមិត្តរូប​ជាគូស្នេហ៍អមតៈ។ សម្រាប់រថយន្តទំនើបលំដាប់អភិជន Rolls-Royce ស៊េរីនេះគឺតម្លៃមានការប្រែប្រួលទៅតាមការកុម្ម៉ង់ Option ។

សូមបញ្ជាក់ជូនថា ម្ចាស់បុរី ឡេង និមល ត្រូវបានចាត់ថា កំពុងជោគជ័យក្នុងជីវិតស្នេហា គ្រួសារ និងមុខជំនួញខ្លាំង មិន​ចាញ់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​បង​ប្រុស​ឡើយ ខណៈពួក​គេសុទ្ធសឹងតែមានអ្វីៗគ្រប់យ៉ាងសម្រាប់បំពេញតម្រូវការជីវិត។ មិនតែប៉ុណ្ណោះហ៊ានចំណាយទឹកប្រាក់ខ្ទង់លានដុល្លារដើម្បីធ្វើកិច្ចការមនុស្សធម៌ រៀង​ៗ​ខ្លួន​ថែម​ទៀត។

បន្ទាប់​លេច​ឡើង​នូវ​រថយន្ត​ដ៏​ប្រណិត​២គ្រឿង​ខាង​លើ បើតាមប្រភពច្បាស់ការមួយខ្សឹបប្រាប់ថា លោកឧកញ៉ា​រូប​នេះ ក៏​មានរថយន្តម៉ាកផ្សេងរាប់សិបគ្រឿង កំពុងឈរជាជូរពេញភូមិគ្រឹះទៀតផង៕

អត្ថបទ៖ ទារិកា

មតិយោបល់