• 2021-10-08 06:42:09
  • ចម្រៀង

ចាក់​ដោត​ហ្មង នេនទុំ បញ្ចេញ​បទ​មួយ ព្រោះ​តែ​ឆ្ងល់​ថា សម័យ​ឥឡូវ​ជេរ​តែ​គ្នា​សោះ ល្បី​ដែរ!

  • 2021-10-08 06:42:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេនទុំ ដែល​គេ​ឃើញ​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ ព្រោះ​រវល់​នឹង​របរ​លក់​ប្រហុក ផ្អក កន្ទុយ​ហេះ​ជា​ដើម​នោះ ទោះប​នឹង​ឃើញ​ចេញ​បទ​ថ្មី​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ព្រោះ​តែ​ឆ្ងល់​ថា សម័យ​ឥឡូវ​ប្លែក​ៗម្ល៉េះ ជេរ​តែ​គ្នា​សោះ ក៏​ល្បី​ឈ្មោះ​ដែរ។

បទ​ចម្រៀង​នេះ​មាន​ចំណង​ជើង​ថា "មនុស្ស​ខ្លះ" ជា​ប្រភេទ​បទ រ៉េប តាម​ទម្រង់​របស់​លោក​ដែល​គេ​ស្គាល់​ថា​ជា​តារាចម្រៀង​រ៉េប​លេច​ធ្លោ​មួយ​រូប។ ចម្រៀង​របស់ នេនទុំ បាន​លើក​ឡើង​ពី​ការ​ដែល​មនុស្ស​រស់​នៅ មិន​គួរ​មើល​ងាយ​គ្នា កុំវាយ​តម្លៃ​គ្នា​តែ​សម្បក​ក្រៅ គឺ​ត្រូវ​យល់​ពី​គ្នា ហើយ​កុំ​បៀនបៀត​គ្នា។

ពិសេស​ជាង​នេះ បទ​ចម្រៀងបាន​លើក​ឡើង​ពី​តថភាព​នា​ពេល​បច្ចុប្បន្ន ដែល​សង្គម​ឲ្យ​តម្លៃ​លើ​មនុស្សដែល​មិន​គួរ​ឲ្យ​តម្លៃ ពោល​គឺ គ្រាន់​តែ​ចេញ​មក​ជេរ​គ្នា​សោះ ស្រាប់​តែ​ក្លាយ​ជា​បុគ្គល​ល្បី​ឈ្មោះ​ទៅ​វិញ។ ក្រៅ​ពី​មាន​ខ្លឹមសារ​អប់រំ និង​ឆ្លុះ​បញ្ចាំង​មួយ​ផ្នែក​ពី​សង្គម វីដេអូ​ចម្រៀង​នេះ​បាន​ផ្ដិត​យក​ទិដ្ឋភាព​ជនបទ​ដែល​មាន​វាលស្រែ​បៃតង​ត្រជាក់​ភ្នែក មើល​ហើយ ល្ហែ​ល្ហើយ​ចិត្ត​តែ​ម្ដង។

តោះ...ទស្សនា​ និង​ស្ដាប់​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់