/616546697177d_1634027100_medium.jpg)
- អង្គារ, 12 តុលា 2021 08:35
- ព័ត៌មាន
លីវ ជីវលី ព្រមានប្ដឹងអ្នកច្នៃម៉ូដម្នាក់ ក្រោយចម្រូងចម្រាស់រឿងនាងមិនគ្រងឈុត
- អង្គារ, 12 តុលា 2021 08:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីវ ជីវលី ព្រមានប្ដឹងអ្នកច្នៃម៉ូដម្នាក់ ក្រោយចម្រូងចម្រាស់រឿងនាងមិនគ្រងឈុត
ចន្លោះមិនឃើញ
កម្មវិធីផ្ទេរតំណែង Miss Grand 2021 បញ្ចប់មិនប៉ុន្មានថ្ងៃផងស្រាប់តែផ្ទុះរឿងវិវាទរវាងម្ចាស់មកុដ MGC2020 លីវ ជីវលី និងអ្នកច្នៃម៉ូដម្នាក់ដើមរឿងមកពីនាងមិនគ្រងឈុតដោយជាងនោះកាត់ ដែល បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញសង្គម។
នៅប៉ុន្មានម៉ោងមុននេះគណនីហ្វេសប៊ុកផ្លូវការរបស់ MGC2020 លីវ ជីវលី បានព្រមានប្រើប្រាស់វិ ធានការតាមផ្លូវច្បាប់លើអ្នកច្នៃម៉ូដម្នាក់ បន្ទាប់ពីអ្នកច្នៃម៉ូដរូបនេះបោះសម្ដីកើតទុក្ខមិនសុខចិត្តក្រោយ នាង ជីវលី មិនបានស្លៀកឈុតដែលខ្លួនកាត់សម្រាប់់ថ្ងៃផ្ទេរមកុដ MGC2021។ ក្នុងនោះតាមសម្ដីអ្នក ច្នៃម៉ូដបាន បញ្ជាក់យ៉ាងច្បាស់ថាបវរកញ្ញារ៉ូបនេះបានសុំឱ្យខ្លួនកាត់សម្រាប់នាង ហើយនាងក៏បាន ស្លៀកដើរឈុត នេះហើយដែរ តែចុងក្រោយនាងបែរជាមិនពាក់រ៉ូបដែលលោកខំច្នៃទៅវិញដែលហេតុ ធ្វើឱ្យលោកអាក់អន់ស្រពោនចិត្ត។
អ្នកច្នៃម៉ូដ៖”ឬមួយអ្នកឯងចូលចិត្តដើរសុំគេ រួចហើយអត់ពាក់របស់គេ”។
ទន្ទឹមនឹងនេះ MGC2020 នាងបានបញ្ជាក់ហេតុផលរួចហើយដែរថាការដែលនាងមិនពាក់នោះ ដោយសាររ៉ូបឆែកពិបាកក្នុងការដើរ មួយវិញទៀតនាងក៏បានធ្វើការសុំទោសទៅកាន់អ្នកច្នៃម៉ូដ រួចហើយ តែនៅតែកើតរឿងបែបនេះឡើង។
លីវ ជីវលី៖”ឆែកសងខាងខ្ញុំក៏បានដើរក្រោមឆាកហើយវាទាក់អាចនឹងពិបាកដើរ ចុះបើខ្ញុំដើរដួលនៅ លើឆាក តើខ្ញុំយកមុខទៅទុកឯណាហេតុអីបានមិនយល់ពីគ្នាដល់ថ្នាក់នេះ ហើយស្មានខ្ញុំមិនចង់ពាក់ ឡើងអីដែលអ្នកខំធ្វើអោយខ្ញុំដែលមិនយកលុយពីខ្ញុំតែវាពិបាកដើរ”។ ក្នុងនោះនាងបានលើកឡើង ដែរថាបើនៅតែឌឺដង ឬយករូបនាងទៅផូសទៀតនាងនឹងចាត់ការតាមផ្លូវច្បាប់។
យ៉ាងណាមិញជុំវិញបញ្ហាដ៏ក្ដៅគគុកក្នុងរង្វង់វិស័យដើរម៉ូដនេះ សមីខ្លួនទាំងពីរនៅមិនចេញមុខបក ស្រាយបន្ថែមនោះទេ ខណៈក្រុមការងារ Sabay កំពុងព្យាយាមទាក់ទងសមីខ្លួនទាងពីរ ប៉ុន្តែមិនទាន់ មានការបកស្រាយ៕