/61668d1751d94_1634110740_medium.jpg)
- ពុធ, 13 តុលា 2021 08:05
- ព័ត៌មាន
ជាការអបអរសាទរ ផលិតក ប៉ូយ ឈុនលី ក្នុងនាមជាម្ចាស់ផ្ទះចង់ឃើញមានក្បូនដង្ហែបវរកញ្ញាទាំង៤រូបមកកាន់ខេត្តបាត់ដំបង
- ពុធ, 13 តុលា 2021 08:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាការអបអរសាទរ ផលិតក ប៉ូយ ឈុនលី ក្នុងនាមជាម្ចាស់ផ្ទះចង់ឃើញមានក្បូនដង្ហែបវរកញ្ញាទាំង៤រូបមកកាន់ខេត្តបាត់ដំបង
ចន្លោះមិនឃើញ
ថ្មីៗនេះផលិតករភាពយន្ដ លោក ប៉ូយ ឈុតលី បង្ហាញក្ដីរំភើបដោយបវរកញ្ញាដល់៤រូប និងអ្នកច្នៃ ម៉ូដជំនាញម្នាក់ដែលមកពីខេត្តបាត់ដំបង បានក្លាយជាម្ចាស់ពានឈ្នះដាច់គេព្រមគ្នាក្នុងកម្មវិធីពីរផ្សេងគ្នា ហើយផលិតកររូមនេះថែមទាំង បោះពាក្យចង់ឱ្យមានឡានក្បួនដង្ហែរអបអរក្នុងក្រុងបាត់ដំបង។
កម្មវិធីប្រកួតបវរកញ្ញាដល់ទៅពីរបានបញ្ចប់ទៅដោយរលូនក្នុងពេលតំណាលគ្នា Miss Grand Cambodia 2021 និងកម្មវិធី Miss Cambodia 2021 ដែលបានរកឃើញម្ចាស់គ្រងមកុដសុទ្ធតែ ជាបេក្ខនារី តំណាងឱ្យខេត្តបាត់ដំបង នេះជាមោទកភាពនៃប្រជាជនទាំងមូលពិសេសគឺអ្នកខេត្តបាត់ដំបង់តែម្ដង ដែលជាហេតុធ្វើឱ្យផលិតក ប៉ូយ ឈុនលី ក្នុងនាមជាម្ចាស់ស្រុកម្នាក់ បានកើតគំនិត ចង់ឱ្យមានការដង្ហែរបវរកញ្ញាទាំង៤ ចូលក្រុងបាត់ដំបង់ដើម្បីឱ្យប្រជាជននៅទីនោះបានអបអរសាទរ ឲ្យសមនឹងលទ្ធផលដ៏អស្ចារ្យដែលពួកគេខំប្រឹងអស់ពីសមត្ថភាពដើម្បីមុខមាត់ជាតិ និងខេត្តបាត់ដំបងផ្ទាល់។
លោក ប៉ូយ ឈុនលី៖” ពួកគាត់បានលើកមុខមាត់អ្នកបាត់ដំបងយើងខ្លាំងណាស់ អ្នកបាត់ដំបង យើងគួរធ្វើអ្វីសម្រាប់ពួកគាត់ទាំងអស់គ្នាអោយសាកសមភាពជោគជ័យរបស់គាត់ថ្ងៃនេះ ខ្ញុំគិតថាបើ សិនជាមានពិធីរទទួលពួកគាត់ នឹងមានក្បួនដង្ហែរតាមឡានដឹកពួកគាត់ទាំងបួននៅក្នុងក្រុង”។
ទន្ទឹមនឹងនេះផលិតករក៏លើកឡើងយ៉ាងដូច្នេះថា ដើម្បីបង្ហាញពីភាពអបអរ ក៏ដូចជាផ្ដល់តម្លៃ ពិតប្រាកដទៅកាន់ភាពប្រឹងប្រែងរបស់បវរកញ្ញាទាំង៤ រួមទាំងអ្នកច្នៃម៉ូដខេត្តបាត់ដំបងផ្ទាល់គួររៀប ចំលើកជាស្លាកប៉ាណូដង្ហែរតាមផ្លូវបន្ថែមផងដែរ។ លោកថ្លែងទៀតថា ធ្វើបែបនេះ ធ្វើអោយយុវជនជំនាន់ក្រោយកាន់តែស្រលាញ់ជាតិសាសខ្លួនឯងកាន់តែខ្លាំង និងអាចពួកគេបោះបង់ទង្វើលីលា នានាហើយងាកមកធ្វើរឿងដែលមានប្រយោជន៍ ធ្វើរឿងដែលរីកចំរើនដល់សង្គមវិញ។
យ៉ាងណាមិញនេះគ្រាន់តែជាការលើកឡើងក្នុងនាមជាម្ចាស់ផ្ទះចង់បានប៉ុណ្ណោះ ជាក់ស្ដែងរហូតមក ដល់ពេលនេះមិនទាន់មានចំណាត់ការ ការឆ្លើយតបពីថ្នាក់ដឹកនាំខេត្តនោះទេ។ រម្លឹកផងដែរថាបវរ កញ្ញាតំណាងខេត្តបាត់ដំបងទាំង៤រូបបាងក្លាយជាបវរកញ្ញាត្រៀមឈរជើងលើឆាកអន្តរជាតិ Miss Grand International ,Miss International , Miss Tourism ចុងក្រោយគឺ Miss Wisdom ៕