• 2021-10-27 03:16:47
  • ចម្រៀង

បាត់​មុខ​យូរ​ហើយ អេនឌី មក​លើក​នេះ ទឹក​ភ្នែក​រហាម​ក្នុង​បទ​ល្បី​ជាង​១០​ឆ្នាំ​មុន

  • 2021-10-27 03:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អេនឌី ដែល​បាត់​មុខ ស្ងប់​សកម្មភាព​សិល្បៈ​អស់​រយៈ​ពេល​យ៉ាង​យូរ​មក​ហើយ​នោះ នៅ​ថ្មី​ៗ​នេះ ទើប​បាន​ចេញ​មក​ជា​ថ្មី​ទៀត​ជាមួយ​ដៃគូ​ចាស់ សឿ សុធារ៉ា ក្នុង​បទ​ចម្រៀង​មួយ​បទ​ដែល​ល្បី​ក្នុង​ខ្សែ​ភាពយន្ត​កាល​ពី​ជាង ១០​ឆ្នាំ​មុន។

បទ​ចម្រៀង​ខាង​លើ​ច្រៀង​ដោយ ឱក សុគន្ធ​កញ្ញា មាន​ចំណង​ជើង​ថា "ស្នាម​ស្នេហ៍​សមុទ្រ​រាម" ដែល​ល្បី​ព្រម​គ្នា​ជាមួយ​ខ្សែ​ភាពយន្ត​ភាគ​ដែល​មាន​ចំណង​ជើង​ដូច​គ្នា។ យ៉ាង​ណា ក្រោយ​ពេល​វិល​មក​មាន​សកម្មភាព​ជា​ថ្មី​ជាមួយ​នឹង​សិល្បៈ អេនឌី បាន​លើក​យក​បទ​នេះ​មក​ច្រៀង និង​សម្ដែង​រួម​គ្នា​ជាមួយ សឿ សុធារ៉ា។

អេនឌី ប្រាប់​ថា លោក​មិន​ទាន់​មាន​ផែន​ការ​ធំ​ណា​មួយ​នោះ​ទេ​ក្នុង​ការងារ​សិល្បៈ។ ប៉ុន្តែ​កាល​ដែល​ប្រិយ​មិត្ត​បាន​ឃើញ​នា​ពេល​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ប្រិយមិត្ត​ភ្លេច​ពួក​លោក​ដែល​ជា​សិល្បករ​រៀម​ច្បង​មួយ​រូប និង​សង្ឃឹម​ថា ទាំង​អស់​គ្នា​អាច​ទទួល​យក​បាន។

ត្បិត​ថា អេនឌី និង សឿ សុធារ៉ា បាន​ឃ្លាត​ឆ្ងាយ​ពី​ការ​សម្ដែង​យូរ​ឆ្នាំ​ដូច​គ្នា ប៉ុន្តែ​តាម​រយៈ​បទ​នេះ ពួក​គេ​នៅ​តែ​ធ្វើ​បាន​ល្អ ពោល​គឺ​ចូល​តួ​ដល់​ក្នុង​សាច់​រឿងកម្សត់​របស់​គូសង្សារ​កម្សត់​មួយ​គូ។ ដូច្នេះ​ហើយ គេ​មើល​ឃើញ​ថា តារា​ស្រី​ប្រុស​មួយ​គូ​នេះ ទឹក​ភ្នែក​រហាម។

តោះ...ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម