- 2021-11-01 09:52:20
- ព័ត៌មាន
Wow! Prince Security Service រៀបចំបុណ្យ Halloween លំនាំតាម Squid Game ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង
- 2021-11-01 09:52:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wow! Prince Security Service រៀបចំបុណ្យ Halloween លំនាំតាម Squid Game ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង
ចន្លោះមិនឃើញ
ពិតជាពិសេសខ្លាំងណាស់សម្រាប់ក្រុមហ៊ុន Prince Security Service សមាជិក Prince Holding Group បានរៀបចំពិធីបុណ្យ Halloween យ៉ាងកក្រើកទៅកាន់មហាជនដោយពិធីនេះបានរៀបចំតាម លំនាំនៃភាពយន្ដល្បីល្បាញរបស់កូរ៉េដែលកំពុងនឹងផ្ទុះខ្លាំងឆ្នាំ២០២១នេះស្ទើរជុំវិញពិភពលោកគឺ «Squid Game»។
មិនមែនមានតែប្រទេសផ្សេងៗជុំវិញពិភពលោកទេ ដែលបានបង្កើតវីដេអូជាច្រើនតាមលំនាំ «Squid Game»ក្នុងនោះកម្ពុជាក៏បានបង្កើតតាមលំនាំរឿងនេះផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី៣០ តុលា កន្លងទៅឆ្លៀតក្នុងឱកាសអបអរសាទរបុណ្យ Halloween ក្រុមហ៊ុន Prince Security Service ក៏បានរៀបចំពិធីបុណ្យតាមលំនាំភាពយន្ដល្បីឈ្មោះមួយនេះផងដែរ។
ទន្ទឹមនឹងភាពល្បីល្បាញរឿងភាគកូរ៉េ Squid Game មួយនេះ Prince Security Service បានរៀបចំកម្មវិធីយ៉ាងធំមួយដែលតម្រូវឱ្យបុគ្គិលទាំងអស់រួមជាមួយក្រុមអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនអ្នកនាក់ បានចូលលេងយ៉ាងសប្បាយរីករាយ ក្នុងនោះល្បែងដែលត្រូវលេងតបានដកស្រង់ចេញពីសាច់រឿងដូចជា វគ្គទាយគ្រាប់ឃ្លី (Marbles Scene) និងវគ្គចាក់បន្ទះស្ករ (Sugar Honeycombs Scene)។
ក្រឡេកទៅមើលកម្មវិធីដែលផ្ទុះការគាំទ្រពីមហាជននេះបានឃើញថា រាល់បុគ្គលិក ផ្នែកសន្តិសុខនៃ Prince Security Service ដើរតួជាតួអង្គជាឆ្មាំកាំភ្លើងដៃឆៅស្លៀកពាក់ដូចបះបិតទៅ នឹង Squid Game រួមជាមួយកញ្ញាតុកាត្តាដែលឈររងចាំភ្ញៀវដែលបានចូលរួមលេង។ សម្រាប់ចូលរួមលេងទាំងអស់ដែលមានសត្ថភាពអាចឆ្លងផុតដល់ល្បែកចុងក្រោយនោះនឹងមាន ឱកាសទទួលបានថវិកាដល់ទៅ ៤៥៦,០០រៀល (១៤១ដុល្លារ)ត្រឡប់ទៅផ្ទះវិញ។
បញ្ជាក់ផងដែរថាសម្រាប់អ្នកដែលបានចូលរួមលែង PSS Halloween ដែលចាញ់មិនមាននរណាម្នាក់ទទួលរងទណ្ឌកម្មឃោឃៅដូចទៅនឹងខ្សែភាពយន្ដ Squid Game ពិតនោះទេ ពោលគឺគ្រប់យ៉ាង Prince Security Service រៀបចំឡើងដើម្បីញុំាំងកម្មវិធីឱ្យភាពសប្បាយរីករាយ ប្លែកភ្នែកប្លែងអារម្មណ៍ទៅកាន់មហាជនតែប៉ុណ្ណោះ៕
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Prince Security Service សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Prince Security Service។ សម្រាប់ព័ត៌មានបន្ថែមអំពី ព្រីនស៍ ហូលឌីង គ្រុប សូមចូលទៅកាន់គេហទំព័រwww.princeholdinggroup.com