
- អង្គារ, 23 វិច្ឆិកា 2021 08:38
- ព័ត៌មាន
តារាសម្ដែង ឈឹម អារីយ៉ា បង្ហើបពីមូលហេតុ "លេងពណ៌សក់ និងទុកសក់វែង លែងជាក្ដីប្រាថ្នានាងទៀត”
- អង្គារ, 23 វិច្ឆិកា 2021 08:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែង ឈឹម អារីយ៉ា បង្ហើបពីមូលហេតុ "លេងពណ៌សក់ និងទុកសក់វែង លែងជាក្ដីប្រាថ្នានាងទៀត”
ចន្លោះមិនឃើញ
តារាសម្ដែងស្រី ឈឹម អារីយ៉ា ដែលបាត់មុខពីសិល្បៈច្រើនឆ្នាំមកហើយនោះ គ្រោងចាប់អាជីពរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានក្រុមហ៊ុន និងផលិតកម្មមួយចំនួនទាក់ទងនាងដើម្បីថតរឿង និងស្ពតពាណិជ្ជកម្ម ប៉ុន្ដែនាងថា ការលេងពណ៌សក់ និងទុកសក់វែងប្រាស្មា អាចលែងជាក្ដីប្រាថ្នារបស់នាងទៀត។
អ្នកនាង ឈឹម អារីយ៉ា បានប្រាប់Sabay នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ ថា ចាប់តាំងពីធំដឹងក្ដី រហូតដល់ក្លាយជាតារាសម្ដែងរាប់ឆ្នាំទៀត រូបនាងតែងតែទុកលក់វែង និងលាបពណ៌សក់ ប៉ុន្ដែក្រោយពីនាងកោរសក់បួសមុខភ្លើងស្វាមី និងម្ដាយក្មេកស្លាប់ដោយសារជំងឺកូវីដ-១៩ កន្លងទៅ បានធ្វើឲ្យនាងមានអារម្មណ៍ប្លែក គឺទុកសក់ខ្លីស្រួលដោយពុំមានហេតុផលណាផ្សេងនោះទេ។
ឈឹម អារីយ៉ា៖”អត់មានអីទេបង! គ្រាន់តែថាដល់យើងទុកលក់ខ្លីអីចឹងស្រួល យើងក៏ទុកទៅ ហើយតាំងពីស្វាមីខ្ញុំស្លាប់ដល់ឥឡូវខ្ញុំកាត់រហូត…និយាយទៅឥឡូវខ្ញុំចង់ទុកសក់ខ្លីហ្មង។ ខ្ញុំអត់ដែលកាត់សក់ខ្លីសោះតាំងពីកើតមក ទើបតែលើកទី១”។
ទន្ទឹមនឹងមានគម្រោងចូលប្រឡូកក្នុងវិស័យសិល្បៈឡើងវិញទាំងទុកសក់នៅខ្លីបែបនេះ អ្នកនាង ឈឹម អារីយ៉ា ក៏អះអាងថា នាងអាចរៀបចំចូលសិល្បៈពេលណាក៏បាន ដោយកូនតូចរបស់នាងមានម៉ែដោះ និងមីងៗរបស់គេមើលថែហើយ។ ប៉ុន្ដែអ្វីដែលនាងនៅអល់អែកនោះ គឺនៅបារម្ភខ្លាចជំងឺកូវីដ-១៩ ផ្ទុះឡើងជាថ្មីទៀត ទើបនាងពន្យារពេលទទួលការថតមួយរយៈទៀតសិន៕