• 2021-11-24 04:53:06
  • ចម្រៀង

អ៊ីរ៉ង់ ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម ភេរវកម្ម តែ​បទ​ចម្រៀង​មួយ​នេះ ពីរោះ​ណាស់!

  • 2021-11-24 04:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​ប្រទេស​ណា​មួយ​ក្នុង​ពិភព​លោក​នេះ រមែង​មាន​សិល្បៈ​វប្បធម៌​រាង​ខ្លួន ក្នុង​នោះ​សូម្បី អ៊ីរ៉ង់ ប្រទេស​ដែល​គេ​មើល​ក្នុង​ក្រសែ​ភ្នែក ការ​គិត​ថា ជាដែនដី​ហែកហួរ​ដោយ​សង្គ្រាម ទី​កន្លែង​រឹត​ត្បិត​ផ្នែក​សាសនា និង​ត្រូវ​បាន​និយម​ភ្ជាប់​តែ​ជាមួយ​រឿង ភេរវកម្ម​នោះ ក៏​ដូច​គ្នា។

ផ្នែក​លើក​ហេតុផល​ខាង​លើ ប្រិយមិត្ត​អាច​គិត​មិន​ដល់​ពី​សិល្បៈ វប្បធម៌​របស់​ប្រទេស​នេះ​ដែរ ដែល​ជាក់​ស្ដែង​ពួក​គេ​មាន​សិល្បៈ​តន្ត្រី​របស់​ពួក​គេ ហើយ​រសនៃ​បទ​ភ្លេង​ខ្លះ​របស់​ពួក​គេ អាច​បំពេ​អារម្មណ៍​ជន​រួម​ផែន​ដី​បាន​យ៉ាង​ពីរោះ​រណ្ដំ​ដូច​គ្នា​ដែរ។ “Raazaalud” គឺ​ចំណង​ជើង​បទ​ចម្រៀង​មួយ​របស់​ជាតិសាសន៍​មូស្លីម​មួយ​នេះ និង​ច្រៀង​ដោយ​តារា​ចម្រៀង Shahab Tiam។

“Raazaalud” ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ឆ្នាំ ២០១៧ ដែលជា​បទ​ចម្រៀង​មនោសញ្ចេតនា​មួយ​បទ ដែល​មាន​បទ​ភ្លេង​ពីរោះ ដាស់​អារម្មណ៍ និង​ជា​បទ​ល្បី​បំផុត​មួយ​ក្នុង​ចំណោម​បទ​ល្បី​ៗ​ក្នុង​១​ទសវត្សរ៍​ចុងក្រោយ​របស់ Shahab Tiam។ ដោយ​ឧបសគ្គ​នៃ​ភាសា គេ​មិន​ដឹង​ថា តារា​ចម្រៀង​ប្រុស​វ័យ ៤០​ឆ្នាំ​រូប​នេះ ត្អូញត្អែរ​យ៉ាង​ណា​ខ្លះ​ទេ!។

បែប​នេះ​ក្ដី លំហែ​ជាមួយ​រស​នៃ​បទ​ភ្លេង​របស់​អ៊ីរ៉ង់​មួយ​នេះ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់