• 2021-12-15 08:47:10
  • ព័ត៌មាន

គិតដូច Oliva Kong អត់? ហេតុផល៦ចំណុច ធ្វើឲ្យវិស័យដើរម៉ូដខ្មែរ មិនដើរទៅមុខ

  • 2021-12-15 08:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែលមានបេក្ខភាពបវរកញ្ញាតំណាងឲ្យកម្ពុជា ចេញទៅប្រកួតប្រជែងនៅក្រៅប្រទេសច្រើនឡើង មានអ្នកស្រឡាញ់ គាំទ្រវិស័យសិល្បៈក៏កាន់តែច្រើនដែរ បានចាប់អារម្មណ៍លើវិស័យដើរម៉ូដ និងច្នៃម៉ូដ។ បើទោះជាបែបនេះក្ដី អ្នកច្នៃម៉ូដ និងដើរម៉ូដល្បីឈ្មោះម្នាក់ អះអាងថាអះអាងថា វិស័យFashion ឬដើរម៉ូដរបស់ខ្មែរពុំមានការរីកចម្រើនទេ។

អ្នកច្នៃម៉ូដ និងដើរម៉ូដល្បីឈ្មោះម្នាក់ គឺលោក Oliva Kong បានលើកយកមូលហេតុចំនួន៦ចំណុចដែលធ្វើឲ្យវិស័យដើរម៉ូដនៅកម្ពុជា មិនដើរទៅមុខ។ គេសង្កេតឃើញលោក Oliva Kong តែងតែចែករំលែកនូវបទពិសោធន៍ទាំងទ្រឹស្ដី និងអនុវត្ដផ្ទាល់ដល់បវរកញ្ញាខ្មែរជាច្រើន ប៉ុន្ដែអ្វីដែលលោកលើកឡើងនៅពេលនេះ ហាក់ទើសចិត្ដចំពោះអ្នកមិនសូវអើពើនឹងវិស័យសិល្បៈ ជាពិសេសផ្នែកដើរម៉ូដមួយចំនួន។

ការលើកឡើងរបស់ដើរម៉ូដរូបនេះ គឺធ្វើឡើងចំពេលខួបកំណើររបស់ខ្លួននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយមានអ្នកគាំទ្រលោកយល់ស្របនូវអ្វីដែលលោកបាននិយាយ និងខ្លះបានសរសេរសារជូនពរលោកក្នុងថ្ងៃខួបកំណើតនេះទៀតផង។

ទី១ លោកថា មកពីខ្វះធនធានមនុស្សដែលមានចំណេះដឹងខាងFashion ឬដើរម៉ូដ ឲ្យបានច្បាស់លាស់។ ទី២ វិស័យអប់រំនៅមានកម្រិត។ ទី៣ លោកថា មកពីខ្វះការចែករំលែក។ ទី៤ មហាជនមិនជួយគាំទ្រ និងមិនឲ្យតម្លៃអ្វីដែលជាស្នាដៃជាតិខ្លួន។

ទី៥ លោកថា មកពីការច្រណែន ឈ្នានីស ឬបំផ្លាញ។ និងទី៦ លោកលើកឡើងថា មានមនុស្សដែលចូលចិត្ដចែករំលែកនូវរឿងអសីលធម៌ ឬរឿងអវិជ្ជមានដែលប្រាសចាកពីសង្គម។

បន្ទាប់ពីបានបញ្ចេញមតិទាកទងនឹងវិស័យFashion ឬដើរម៉ូដ តាមបណ្ដាញសង្គមនៅរសៀលថ្ងៃទី១៥ ខែធ្នូ នេះ លោក Oliva Kong ត្រូវបានអ្នកសិល្បៈ ជាពិសេសអ្នកចូលចិត្ដខាងដើរម៉ូដ បង្ហាញការគាំទ្រនូវអ្វីដែលលោកបានលើកឡើងនេះ៕

មតិយោបល់