• 2021-12-20 08:24:37
  • ស្ទីលតារា

ឡូយ​ណាស់ សន ពិសិដ្ឋ រឹត​តែ​អង់អាច​ពេល​ស្លៀក​ឈុត​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧

  • 2021-12-20 08:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន ពិសិដ្ឋ គឺ​ជា​តារា​ប្រុស​ដែល​មាន​រូបរាង​ស្វាហាប់ សាច់​ដុំ​កង់ៗកម្រ​បាន​មួយ​រូប​ក្នុង​ចង្កោម​សិល្បករ​ខ្មែរ។ ផ្អែក​លើ​សក្ដានុពល​នេះ គេ​រមែង​ឃើញ​តារា​ប្រុស​ថត​បង្ហាញ​ពី​ភាព​អង់អាច​របស់​ខ្លួន ហើយ​ថ្មី​ៗ​នេះ​លោក​ទើប​នឹង​បញ្ចេញ​ឈុត ព្រះបាទ​ជ័យវរ្ម័ន​ដ៏​អង់​អាច​ថែម​ទៀត។

ឈុត​របស់​អតីត​វីរបុរស​ខ្មែរ​មួយ​នេះ បាន​លេច​ឡើង​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​រំលឹក​គុណ​គ្រូ​កាល​ពី​ថ្មី​ៗ ក្រោយ​ពី​លោក​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ​ម្ដង​ជាង​ពីរ​ដង​ហើយ​ក្នុង​ឈុត​បញ្ចេញ​សាច់​ដុំ និង​ភាព​ម៉ឺងម៉ាត់​របៀប​ជា​តួអង្គ​រុំាបូ​ដ៏​ល្បី​របស់​ហូលីវូដ។

យ៉ាង​នេះ​ក្ដី ចំពោះ​អារម្មណ៍​ទទួល​បាន​ខុស​គ្នា។ ពិសិដ្ឋ ប្រាប់​ថា លោក​មាន​អារម្មណ៍​ថា ដូច​អស្ចារ្យ និង​មោទកភាព​ណាស់ ពេល​បាន​គ្រង​ឈុត​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ដែល​ជា​ក្សត្ស​ដ៏​មាន​ស្នាព្រហស្ត និង​ជាញជ័យ​មួយ​រូប។ ជាមួយ​គ្នា លោក​ថា ប្រិយមិត្ត​ជា​ច្រើន​របស់​លោក ក៏​បាន​ពោល​សរសើរ​ថា លោក​ស្លៀក​ឈុត​នេះ បាន​សាកសម​ឥត​ខ្ចោះ នាម​ជា​ក្សត្រ​ដ៏​មាន​កិត្តិនាម​អង្គនោះ។

តោះ...ទស្សនា​ទាំង​អស់​គ្នា!

រូបភាព៖ ផ្ដល់​ដោយ សន ពិសិដ្ឋ

អត្ថបទ៖ ទារិកា

មតិយោបល់