• 2022-01-12 04:41:16
  • ស្ទីលតារា

ឈួន សុវណ្ណឆៃ បង្អួតរាងយ៉ាងជឿជាក់នៅលើភ្នំទឹកកក សហរដ្ឋអាមេរិក

  • 2022-01-12 04:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងចាស់វស្សា តែសម្រស់នៅតែស្រស់ផូរផង់ ឈួន សុវណ្ណឆៃ កំពុងមានវិសមកាលមួយនៅលើទឹកដីសហរដ្ឋអាមេរិក។ នៅថ្ងៃទី១២ ខែមករា នេះ អ្នកនាងបានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមFacebook ដែលរូបទាំងនោះបានផ្ដិតចេញពីលើភ្នំទឹកក។

ក្នុងសម្លៀកបំពាក់ក្រាស់ៗ តារាចម្រៀងរូបនេះ និងមិត្ដភក្ដិម្នាក់ទៀត ហាក់មានភាពជឿជាក់ខ្លាំងណាស់ក្នុងការបង្អួតរាងជាមួយរថយន្ដFord អមដោយទេសភាពស្រស់ស្អាត អាកាសធាតុត្រជាក់នៅតាមជួរភ្នំទឹកក។

បន្ទាប់ពីបង្ហោះរូបថតបង្អួតរាងទាំងនេះនៅលើបណ្ដាញសង្គម តារាស្រីវ័យជ្រេរូបនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ជាពិសេសមិត្ដភក្ដិសិល្បៈ។ អ្នកខ្លះបានជូនពរឲ្យ អ្នកនាង មានសេចក្ដីសុខ សុភមង្គល រីករាយខ្លាំងបំផុតក្នុងឱកាសវិសមកាលនេះ។ ទន្ទឹមគ្នានេះ ក៏មានអ្នកសរសើរថា សម្រស់អ្នកនាង ឈួន សុវណ្ណឆៃ នៅតែស្រស់ស្អាត មិនចាញ់តារាក្មេងៗជំនាន់ក្រោយឡើយ។

តោះ! ដើម្បីកុំខាតពេលយូរ សូមទស្សនាទិដ្ឋភាពទាំងនេះទាំងអស់គ្នា៖

រូបថត៖​ ហ្វេសប៊ុក​ ឈួន សុវណ្ណឆៃ

ជិន សុភ័ក្ដ្រ

មតិយោបល់