• 2022-01-12 07:29:00
  • ព័ត៌មាន

កុំឱ្យក្មេងៗហត់សួរច្រើនថា “ធ្វើម៉េចបានមាន?” ពេជ្រ សោភា ដាក់មួយឃ្លាន័យជ្រៅកប់ក្រអៅបេះដូង

  • 2022-01-12 07:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស ពេជ្រ សោភា បានធ្វើការឆ្លើយតបច្បាស់ៗឥតលាក់ បន្ទាប់ពីមានក្មេងមួយចំនួនតូចលើកសំនួរសួរថាធ្វើម៉េចបានជីវិតរស់ស្រួល។

មិនគិតច្រើន និងមិននិយាយវែងឆ្ងាយច្រើន ប៉ុន្មាននាទីមុននេះ ពេជ្រ សោភា បានបង្ហោះចម្លើយយ៉ាងត្រជាក់បង្កប់ន័យជ្រៅដល់ក្រអៅបេះដូងមហាជនជនថា បើមនុស្សគ្រប់គ្នាគិតតែពីគេងរង់ចាំព្រេងសំណាង ដោយពុំមានការខិតខំប្រឹងប្រែងរកដោយខ្លួនឯងទេ មួយជីវិតនេះគ្មានស្គាល់ទេពាក្យថាមាន ដេកស្រួល។ ជាក់ស្ដែង ពេជ្រ សោភា ផ្ទាល់គឺកើតចេញពីគ្រួសារលក់អំពៅសាង ជីវិតតស៊ូឆ្លងកាត់ព្យុះ ភ្លៀងទម្រាំមានថ្ងៃនេះមិនមែនកើតឡើងដោយឯកឯងមិនបានធ្វើអ្វីនោះទេ។

ពេជ្រ សោភា សរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ឆ្លើយទៅប្អូនៗមួយចំនួនតូច ប្អូនសួរមកបងថា បងភា ធ្វើមិចទើបបានជីវិតរស់ស្រួលដូចបង មានលុយ មានឡាន មានផ្ទះ ចម្លើយ អូនអើយ អ្នកដែលគេមានរបស់ទាំងនេះមិមស្រួលទេហត់ណាស់ បងកូនអ្នកអំពៅតើអូន តែបងខំ ខំណាស់ទើបមានថ្ងៃបើយើងដេកមិនគិតមិនរកមិនស៊ូមិនហត់ អូនឯងមិនអាចក្លាយជាម្ចាស់របស់ទាំងនោះទេ”។

រម្លឹកផងដែរថា ពេជ្រ សោភា ទម្រាំតែមានបានមានទាំងឡាន ផ្ទះវីឡា រស់ស្រួលមានលុយចាយពេញដៃបែបនេះ នាងបានឆ្លងកាត់រឿងរ៉ាវជីវិតតស៊ូជាច្រើនពីក្មេងស្រីដើរលក់អំពៅសាង រហូតវិវត្ត ជាអ្នកច្រៀងក្នុងហាងបានប្រាក់១យប់ ២ដុល្លារ តស៊ូជម្នះរហូតក្លាយជាតារាស្រីល្បីឈ្មោះជិះរថយន្ដម៉ាកល្បីតម្លៃរាប់ម៉ឺនដុល្លារ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់