• 2022-01-26 02:59:04
  • ស្ទីលតារា

ទម្លាយរឿង អេនឌី កាលពី១៨ឆ្នាំមុន បាននែបនិត្យជាមួយតារាស្រីល្បីៗជាច្រើនដួង

  • 2022-01-26 02:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាម៉ូដែល និងជាអ្នកចម្រៀងវ័យជ្រេ លោក អេនឌី បានទម្លាយរូបថតខ្លួនឯងជាមួយតួស្រីល្បីៗកាលពីអំឡុងឆ្នាំ២០០៤ ជាច្រើនសន្លឹកតាមបណ្ដាញសង្គម។ តាមរយៈរូបថតទាំងនោះ អេឌី ពិតជាមានសំណាងដែលបានឱបថើប ក្នុងនោះក៏មាន ឱក សុគន្ធកញ្ញា ខាត់ សុឃីម គង់ សុជាតិ និងសូដា នីតា ដែរ។

ត្បិតថារូបថតបង្ហាញពីសកម្មភាពស្និទ្ធស្នាលទាំងនេះ គ្រាន់តែជាការសម្ដែង ឬថតម៉ូដែល ប៉ុន្ដែមានប្រិយមិត្ដមួយចំនួននៅតែកោតសរសើរលោក អេនឌី ដែលមានឱកាសបាននេបនិតជិតកាយជាមួយតួស្រីទាំងនេះ។ បន្ទាប់ពីបង្ហោះរូបថតទាំងនេះ សាមីខ្លួនខាងស្រីៗក៏បានចូលខមិនឆ្លើយឆ្លងដែរ ថានឹងអនុស្សាវរីយ៍គ្រានោះ។ រីឯអ្នកគាំទ្រវិញ ក៏លួចច្រណែននឹង អេនឌី ដោយសរសេរសារខ្លីថា៖ “ហេតុតែស្អាតចឹងហើយ ស្រីច្រើនណាស់ ឥឡូវពួកគាត់មានប្តីមានកូនអស់ហើយ”។

គិតត្រឹមឆ្នាំ២០២២ នេះ ស្នាដៃសិល្បៈរបស់លោក អេនឌី និងតារាស្រីក្នុងរូបថតជាមួយអេនឌី មិនសូវមានច្រើន ឬស្នាដៃដែលផ្ទុះការគាំទ្រពីយុវវ័យបច្ចុប្បន្នទេ ប៉ុន្ដែពួកគេនៅតែចូលរួមយ៉ាងសកម្មនឹងវិស័យសិល្បៈដោយអ្នកខ្លះបានចូលរួមធ្វើជាគណៈមេប្រយោគសម្រាប់ការប្រឡងបវរកញ្ញា ឬប្រុសស្អាត ព្រមទាំងកម្មវិធីមួយចំនួនទៀត។ ក្នុងនោះគេឃើញមានដូចជា៖ ឱក សុគន្ធកញ្ញា ខាត់ សុឃីម និង គង់ សុជាតិ ជាដើម។

សូមទស្សនារូបថតបង្ហាញពីភាពស្និទ្ធស្នាលនេះដូចតទៅ៖

ជិន សុភ័ក្ដ្រ

មតិយោបល់